លោក Guardiola មិនលក់​ Foden ទោះក្នុង​តម្លៃ ៥០០លានអឺរូ

យុវជន​ថ្នាល​របស់ Manchester City គឺ Phil Foden បានវិវត្តន៍ខ្លួន មក​ក្លាយជាកីឡាករ​ដ៏ឆ្នើម​ប្រចាំក្លឹប រហូតដ​ល់​លោក Guardiola អះអាងថា ទោះបីជា ៥០០លានអឺរូ ក៏មិនមាន​តម្លៃគ្រប់គ្រាន់ ដើម្បីទិញកីឡាករវ័យក្មេងម្នាក់នេះបានដែរ។

គ្រូបង្វឹក Man City លោក Pep Guardiola បាន​អះអាងថា គាត់មិន​ដែល​ពិចារណាក្នុងការ​លក់​ខ្សែបម្រើ Phil Foden ទោះក្នុង​តម្លៃ ៥០០លានអឺរូ (៤៦០លានផោន) ព្រោះ​គេគឺជាកីឡាករម្នាក់​គត់ ដែលមិនអាចលក់ ទោះ «ក្រោម​កាលៈទេសៈអ្វីក៏ដោយ»។

លោក Guardiola បាននិយាយប្រាប់​សារព័ត៌មានអេស្ប៉ាញថា ៖ «គេ (Foden) គឺជាកីឡាករតែម្នាក់​គត់ ដែល​មិនអាចលក់ ក្រោម​កាលៈទេសៈណាទាំងអស់ គឺមានតែមួយហ្នឹង។ មិនមែនទោះបីជា ៥០០លានអឺរូ។ Phil មិន​ទៅណាទាំងអស់។ Phil នៅ City។ យើងមិន​អាចចុះកុងត្រាទិញកីឡាករណាផ្សេង សម្រាប់មុខងារនេះ។ ពេលដែល David Silva ចេញ យើងដឹងច្បាស់​ណាស់ គឺយើង​មាន​មនុស្សអស្ចារ្យ​ថ្មីត្រៀម​ហើយ»។

‘Etihad Stadium is no fortress’ says Manchester City boss Guardiola

លោក Guardiola បន្ត៖ «គេលូតលាស់ជាមួយយើង។ គេជាម្នាក់ ក្នុង​ចំណោម​យើង ហើយ​គេ​នឹង​ក្លាយជាកីឡាករអស្ចារ្យ ហើយ​ក៏នឹង​ល្អបំផុតនៅ Premier League ដែរ។ អ្វី​ដែល​ច្បាស់​ គឺ Foden មានកន្លែងមួយនៅ​ក្នុងក្រុម​ជម្រើសដំបូង។ ខ្ញុំ​ចាប់អារម្មណ៍ចង់ឃើញ អ្នក​ចាត់ការផ្សេងទៀត អាចផ្តល់ឱកាសឲ្យ​គាត់អាចអភិវឌ្ឍន៍ ឬ ក៏ខ្ចីជើងគេ។ ខ្ញុំ​ក៏មិនចង់ដាក់ឲ្យគេនៅក្រៅទេ ពេលប្រកួតម្តងៗ ប៉ុន្តែខ្ញុំក៏ត្រូវតែគិត​ពីក្រុម​ទាំងមូលដែរ ហើយ Phil ក៏យល់​ពីបញ្ហានេះ»។

 

មតិយោបល់