Man Utd សម្រេច​កំណត់​កាលបរិច្ឆេទ​បណ្តេញ​លោក Solskjaer ហើយ!

Ole Gunnar Solskjaer passes verdict on Leicester City star targeted by Manchester United

យើងបាន​ដឹងហើយថា Manchester United បានចាប់ផ្តើម​រដូវកាល ២០១៩/២០២០ ដោយលទ្ធផល​មិនល្អនោះទេ។ ៨ប្រកួត​ដើមរដូវកាល បិសាចក្រហម មានត្រឹមតែ ៩ពិន្ទុ​ប៉ុណ្ណោះ នៅ Premier League។ ដំណឹងនៃអស្ថិរភាពតំណែង​របស់លោក Ole Gunnar Solskjaer ក៏ត្រូវបាន​លេចឮជារៀងរាល់​ថ្ងៃដែរ។ 

រហូត​ដល់ពេលចុងក្រោយនេះ សារព័ត៌មាន The Sun បាន​ចេញផ្សាយ​ថា Manchester United បានកំណត់​កាលបរិច្ឆេទដើម្បីបណ្តេញ​លោក Ole Gunnar Solskjaer រួចទៅហើយ។ កាលបរិច្ឆេទនៃការបណ្តេញនោះ គឺស្ថិតក្នុង​លក្ខខណ្ឌថា ប្រសិនបើ​ ២ប្រកួត​ក្រោយ លោក Solskjaer មិនអាចដឹកនាំ​ក្រុម​មក​រក​ភាពដើម​វិញ គឺលោក​ត្រូវតែទទួលការបណ្តេញចេញ។

Solskjaer ‘wouldn’t risk Pogba on astroturf” as midfielder ruled out of Man Utd clash with AZ Alkmaar

មានន័យ​ថា ក្លឹបទុក​ពេល​ត្រឹម​ ២ប្រកួត​ ហើយ​ការបណ្តេញ​ចេញ នឹង​ធ្វើឡើង​ប្រសិនបើ Man Utd ប្រកួត​ចាញ់​ក្រុម Norwich City នៅថ្ងៃទី ២៧ខែតុលាខាងមុខ។ ក្នុងពេលប្រកួតជាមួយ Liverpool នៅថ្ងៃទី ២០ខែតុលា ខាងមុខ ទោះលទ្ធផល​ចាញ់ ឬ ស្មើ ក៏គេមិន​ទាន់បញ្ចេញសកម្មភាពអ្វីដែរ។ ប៉ុន្តែប្រសិនបើ​ជួបជាមួយ Norwich ហើយ Man Utd មិនអាចឈ្នះទេ នោះ​ប្រាកដណាស់ថា តំណែងគ្រូបង្វឹករបស់លោក Ole Gunnar Solskjaer នឹងត្រូវរង្គោះរង្គើរជាមិនខាន។

តាម​ The Sun ដដែល​ ជំនួបជាមួយក្រុម Norwich គឺជាការកាត់សេចក្តីចុងក្រោយ នៃការ​សាកល្បងសមត្ថភាពរបស់លោក Solskjaer។ ប្រសិនបើគាត់ នៅតែបន្ត​ចាញ់ នោះមានន័យ​ថា សមត្ថភាព​របស់គាត់ មិនគ្រប់គ្រាន់​សម្រាប់ Man Utd ហើយ​គាត់ត្រូវតែចាកចេញ។

គួរជម្រាបជូនថា Manchester United នៅរដូវកាលនេះ បានប្រកួត​ចាញ់រួច​ទៅហើយ​ ក្រុម​មិនសូវ​ធំដូចជា Crystal Palace, Newcastle និង West Ham United៕

មតិយោបល់