គណៈកម្មាការក្លឹប Man Utd ផ្តល់សេចក្តីសម្រេចចុងក្រោយ​ដល់អនាគតលោក Solskjaer

Manchester United boss Ole Gunnar Solskjaer

ជាកំណត់ត្រា​មួយរបស់ Manchester United ដែល​បាន​ចាប់ផ្តើម​រដូវកាលយ៉ាងអាក្រក់បំផុត​ក្នុងរយៈពេល ៣០​ឆ្នាំមកនេះ។ បញ្ហានេះ នាំឲ្យ​មាន​ការ​ចោទសួរ​ពីអនាគត​របស់​ លោក Ole Gunnar Solskjaer។ 

បន្ទាប់ពីទទួលបរាជ័យ​ក្រោម​ថ្វីជើង Newcastle United ដោយលទ្ធផល ០ទល់នឹង១ កាលពីចុងសប្តាហ៍ គណៈកម្មាការ​ក្លឹប Man Utd មិនបានបន្ទោសលោក Ole Gunnar Solskjaer នោះទេ។ ផ្ទុយ​ទៅវិញ គណៈកម្មការ​ក្លឹបបិសាចក្រហម បាន​ត្រៀម​កញ្ចប់​ថវិកាមួយ​ចំនួន​ធំ ដើម្បី​ឲ្យគ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះ បាន​ប្រើប្រាស់ក្នុងការទិញ​កីឡាករ មក​បំពេញតម្រូវការ​របស់ក្រុម។

Manchester United legend Ronny Johnsen believes Ole Gunnar Solskjær will get ‘more time.’

សារព័ត៌មាន Sky Sports លោក Ed Woodward ប្រធានក្លឹប Man Utd កំពុងតែដំណើរការ​លើការ​ផ្ទេរកីឡាករ ហើយ​ក៏​ត្រៀម​ខ្លួន ក្នុងការ​អត់ធ្មត់បន្តជាមួយនឹងលោក Solskjaer។ ហើយ​តំណាងគណៈកម្មការ​ក្លឹបរូបនេះ ក៏រំពឹងថា​កីឡាករដែល​របួស​ដូចជា Paul Pogba, Anthony Martial នឹងអាចជាពីរបួស ហើយនឹងអាចលេងចាប់ដៃគូយ៉ាងល្អ ជាមួយនឹងកីឡាករថ្មីៗ ដែលក្លឹប​គ្រោងនឹង​ទិញឲ្យបាននៅខែមករាខាងមុខ៕

មតិយោបល់