Mohamed Salah មិន​មាន​បញ្ហាអ្វីធ្ងន់ធ្ងរក្រោយ​ឈ្នះ Leicester ឡើយ!

ការស្កេន​ បានបង្ហាញថា Mohamed Salah មិន​មាន​បញ្ហារបួ​សអ្វី​ធ្ងន់ធ្ងរទេ បន្ទាប់ពីត្រូវរងរបួស កជើងពីការតទល់ជាមួយនឹងកីឡាករ Hamza Choudhury ក្នុងជំនួបរវាង Liverpool ជាមួយនឹង Leicester កាលពី​ថ្ងៃសៅរ៍ចុងសប្តាហ៍មុន។

ក្រោយ​ជំនួប​នោះ លោក Jurgen Klopp ពិតជាបានសម្តែងការព្រួយបារម្ភ ពីបញ្ហាប៉ះទង្គិចកជើង របស់ Mohamed Salah បន្ទាប់ពីជ័យជម្នះ ២ទល់នឹង១ លើក្រុម Leicester។ ក្រោយ​ការប៉ះទង្គិចធ្វើឲ្យរបួស​ Mohamed Salah លោក Jurgen Klopp ក៏សម្តែងការសាទរ ថា​ Choudhury សម​នឹងបានកាតលឿងមែន។

លោក Klopp និយាយអំពី​ការប្រកួតជាមួយ Leicester City ដែលដឹកនាំ​ដោយ​អតីត​​អ្នកចាត់ការ​ Liverpool

គួរជម្រាបជូនថា Mohamed Salah មិនបានជាប់​ក្នុង​ជម្រើសជាតិអេហ្ស៊ីប នៅក្នុងអំឡុងពេលសម្រាកការប្រកួត​មិត្តភាពនេះនៅឡើយទេ​ ព្រោះថា​គាត់នៅជាប់មន្ទិល​សង្ស័យ​ក្នុងបញ្ហា​របួស​នៅឡើយ។ ក្រុម​ជម្រើសជាតិ​អេហ្ស៊ីប នឹងត្រូវប្រកួត​ជាមួយនឹងក្រុមជម្រើសជាតិ Botswana ខណៈក្រុម Liverpool នឹងត្រូវតទល់ជាមួយ Manchester United នៅថ្ងៃទី ២០ខែតុលា ឆ្នាំ ២០១៩។

 

 

យ៉ាងណាក៏ដោយ ក្រុម Leicester កំពុង​តែ​ស្នើសុំ​ប៉ូលីស ឲ្យ​ជួយ​ស៊ើបអង្កេតករណីរឿងអើងជាតិសាសន៍ដល់កីឡាករ Choudhury ព្រោះថា ក្រោយ​ពេល​មានឧបទ្ទវហេតុ​ស្លាយកាត់​បាល់ទាក់ជើង Mohamed Salah ហើយ ហាក់ដូចជាបណ្តាញ​សង្គម​នានា បានចាប់ផ្តើម​រើសអើងដល់កីឡាករស្បែកខ្មៅ វ័យ ២២ឆ្នាំរូបនេះ៕

មតិយោបល់