កីឡាករ ៥នាក់ ដែល Man Utd គួរតែទិញឲ្យបាននៅខែមករាខាងមុខ

វាជាផ្លូវការ​ហើយ ដែល​ Manchester United កំពុងតែប្រឈម​នឹងវិបត្តិ​! វិបត្តិនៃបរាជ័យ​ផ្ទួនៗគ្នា មិនថាជាការប្រកួតជាមួយក្រុម​តូច ឬ ក្រុម​ធំនោះ។ ដូច្នេះ ដើម្បីដោះស្រាយ​វិបត្តិនេះ យើង​ជឿជាក់​ថា មានតែការទិញ​កីឡាករ​ ៥នាក់ មក​បំពេញបន្ថែម​តំបន់ប្រយុទ្ធ ទើប​ក្រុមបិសាចក្រហម អាចត្រលប់មក​រឹងមាំវិញបាន។

កីឡាករទាំង ៥នាក់នោះរួមមានដូចជា៖

១. Ousmane Dembele បច្ចុប្បន្ននៅ Barcelona

Barcelona winger Ousmane Dembele

គេជាកីឡាករ​ដ៏មានទេពកោសល្យ​ម្នាក់ ប៉ុន្តែពេលបច្ចុប្បន្ន Dembele ហាក់ដូចជាមិនមែនជាទំនុក​ចិត្ត​ខ្លាំងរបស់ Barcelona នោះទេ។ ដូច្នេះស្របពេល​ដែល Man Utd ក៏កំពុងតែមានបញ្ហា និង​ស្របពេលដែល Barcelona មិនសូវឲ្យ​តម្លៃខ្លាំង ក្លឹប Man Utd គួរតែអាចមាន​វិធីចរចាដើម្បីទិញបានកីឡាករវ័យក្មេងម្នាក់នេះ។

២. Mario Mandzukic បច្ចុប្បន្ននៅក្លឹប Juventus

Juventus striker Mario Mandzukic

គ្មាន​ភាពលាក់លៀម​ទេ ដែល Manchester United ចង់បានកីឡាកររូបនេះ តាំងពីដើម​រដូវកាលមកម្ល៉េះ។ មានសេចក្តីរាយការណ៍មក​ទៀតថា Man Utd និង Juventus ថែមទាំងជិត​ឈាន​ដល់ការចុះកិច្ចព្រមព្រៀង​រួមគ្នា លើការ​ផ្ទេរកីឡាករក្រូអាស៊ីម្នាក់នេះទៀតផង។ ដូច្នេះ នៅពេលទីផ្សារដោះដូរកីឡាករ បើកទ្វារនៅខែមករាខាងមុខ បិសាចក្រហម គួរតែអាចទទួលបាន Mandzukic មក​បំពេញ​ចន្លោះនៃការ​លក់ Romelu Lukaku ចេញ។

‘Ball was like a hot potato’ – Solskjaer after Man United lost to Newcastle

៣. Sean Longstaff បច្ចុប្បន្ននៅ Newcastle United

Newcastle United midfielder Sean Longstaff

វាជាក្តីស្រម៉ៃរបស់ Sean Longstaff ក្នុង​ការ​លេងនៅក្លឹប​ធំ។ យុវជន​ថ្នាល​របស់ Newcastle រូបនេះ មានទាំងទេពកោសល្យ ហើយប្រហែលជា​តម្លៃផ្ទេរក៏មិន​ថ្លៃដែរ ដូច្នេះ Man Utd គួរតែអាចពិចារណាទិញរូបគេបាន។

៤. Moussa Dembele បច្ចុប្បន្ននៅ Lyon

Lyon striker Moussa Dembele

កីឡាករវ័យ ២៣ឆ្នាំនេះ មានភាពរឹងមាំផ្នែក​កាយ​សម្បទា ជាងកីឡាករខ្សែប្រយុទ្ធ​ណាៗទាំងអស់ដែលលោក Solskjaer កំពុងមាន នៅ Man Utd។ ដូច្នេះ គេក៏អាចមក​បំពេញ​នៅតំបន់​ប្រយុទ្ធ​ឲ្យ​បានជាប់លាប់ មិន​របួស​ញឹកញាប់ដូច Marcus Rashford ឬ Anthony Martial ទេ។

៥. Bruno Fernandes បច្ចុប្បន្ននៅ Sporting CP

Sporting CP star Bruno Fernandes

មាន​ដំណឹងមក​ថា មានក្លឹប​ជាច្រើន​ចង់បានកីឡាករវ័យ ២៥ឆ្នាំម្នាក់នេះ បន្ទាប់ពីគេ​រកគ្រាប់បាល់​បាន​ច្រើន និង​ assists បានច្រើនដូចគ្នា តាំងពីរដូវកាលមុន ដល់​រដូវកាលថ្មីនេះ។ Fernandes មានទេពកោសល្យពិតៗ ហើយគេក៏ចង់ចែងចាំងជាងនៅក្នុង​ក្លឹប Sporting ដែលជាក្លឹប​មិនសូវធំនៅអឺរុប។ ដូច្នេះ ប្រហែលជា​មិន​ពិបាក​ទេ ប្រសិនបើ United ពិតជាមានឆន្ទៈចង់បានគេពិតប្រាកដនោះ៕

មតិយោបល់