លក្ខខណ្ឌ​របស់​លោក Max Allegri ក្នុង​ការ​មក​ធ្វើជា​អ្នកចាត់ការ​ថ្មី​របស់ក្លឹប​ Man United

ក្លឹប​ Manchester United អាច​នឹង​ត្រូវ​ជួប​ជោគ​វាសនា​ប្ដូរ​អ្នកចាត់ការ​ម្ដងទៀត​ ដោយសារ​លោក Ole Gunnar Solskjaer មិន​អាច​​ផ្លាស់​ប្ដូរ​លទ្ធផល​របស់​ក្លឹប​មួយ​នេះ​បាន។

បរាជ័យ​ក្នុងការ​ប្រកួត​ជាមួយ​ក្លឹប Newcastle United កាលពីចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ហាក់ដូច​ជា​បានចាប់ផ្ដើម​បង្ក​បញ្ហា​ដល់​ក្លឹប​ Manchester United មិនតែប៉ុណ្ណោះ ​បន្ទាប់ពី​ការ​ប្រកួត​នេះ​ ក្រុមបិសាច​ក្រហម​នឹង​ត្រូវជួប​ជាមួយ​ក្រុម​ខ្លាំង​ Liverpool មួយទៀត។

អតីត​អ្នកចាត់ការ​ Jose Mourinho ត្រូវ​បាន​បណ្ដេញ​ចេញពីតួ​នាទី​ក្រោយ​បរាជ័យ​នៅ​ទឹកដី Anfield ពេល​ប្រកួត​ជាមួយ​ក្រុម​ Liverpool កាល​ពីរដូវកាល​មុន ហើយ​ប្រសិន​បើ​ស្ថាន​ភាព​កើត​ឡើង​ដូចគ្នា​ម្ដង​ទៀត​សម្រាប់​លោក Solskjaer ក្លឹប​អាច​នឹង​សម្រេច​ចិត្ត​រក​អ្នកចាត់ការ​ថ្មី​មក​ជំនួស​រូប​លោក។

លោក Massimiliano Allegri នៅទំនេរ​បន្ទាប់ពី​បានចាកចេញ​ពី​ក្លឹប Juventus  កាល​ពីរដូវ​ក្ដៅ​មុន ហើយ​តាម​សេចក្ដីរាយការណ៍​ លោក​កំពុង​រៀន​ភាសា​អង់គ្លេស​ដើម្បី​ចាប់យក​តួនាទី​អ្នកចាត់ការ​ក្នុងលីគ​កំពូល​អង់គ្លេស​ ដែល​ក្លឹប​មួយនោះ​អាច​ជា​ក្រុម​បិសាច​ក្រហម​នេះ​ឯង។

 

យ៉ាងណា​មិញ លោក Allegri មាន​លក្ខខណ្ឌ​មួយ​ដែលត្រូវបំពេញ​មុន​ពេល​ដែល​លោក​ក្លាយ​​ជាអ្នកចាត់ការ​​ក្លឹប​នៅ​លីគ​កំពូល​អង់គ្លេស​។

អតីត​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​មិនចង់​ចូល​កាន់តួនាទី​ជាអ្នក​ចាត់ការ​នៅ​ពាក់កណ្ដាល​រដូវកាល​នោះទេ នេះ​បើ​យោងតាម​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន Business Times ដែល​មាន​ន័យថា​ គាត់ចង់​រង់​ចាំ​រហូត​ដល់​ចប់រដូវកាល​ មុន​នឹង​ធ្វើ​ការ​សម្រេចចិត្ត​ចូល​កាន់តួនាទី។

លោក​ Allegri មាន​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​តួនាទីអ្នកចាត់ការ​ក្លឹប Manchester United និង​ក្លឹប Tottenham Hotspur ប៉ុន្តែ​ប្រសិន​បើ​ក្លឹប​ទាំងពីរ​នេះ​ពិតជា​ត្រូវការ​រូប​លោក​មែន ពួក​គេ​ប្រហែល​ជាត្រូវ​រង់ចាំរហូត​ដល់​ចុង​រដូវកាល​ហើយ៕

 

Sarri used to being surrounded by scepticism after Juventus beat Inter

មតិយោបល់