លោក​ Klopp មិនសង្ស័យ​ពី​សមត្ថភាពរបស់​អតីត​អ្នកចាត់ការ​ Liverpool នោះទេ

ជោគជ័យ​របស់​លោក Brendan Rodgers ក្នុង​នាម​ជាអ្នកចាត់ការ​ក្លឹប​ Leicester City មិនបាន​ធ្វើ​ឱ្យ​លោក​ Klopp ភ្ញាក់​ផ្អើល​នោះ​ទេ បន្ទាប់ពីលោក​ត្រូវបានដកចេញ​ពីតំណែងអ្នកចាត់ការ​ក្លឹប Liverpool កាលពី ៤ឆ្នាំមុន។

ក្រោយពីកាន់តួនាទី​នៅទឹកដី Anfield បាន​តែជាង ៣ឆ្នាំ​ប៉ុណ្ណោះ លោក Rodgers ត្រូវបានប្ដូរ​ជំនួស​ដោយ​លោក Klopp មុន​ពេល​ដែល​លោក​ប្ដូរទៅ​ក្លឹប​ Celtic ដែល​លោក​បានឈ្នះ​ពាន​​៣ ក្នុងអំឡុង​ ៣រដូវកាលជាប់ៗគ្នា។

លោក Rodgers បាន​ចូលកាន់តួនាទីជាអ្នកចាត់ការ​ក្លឹប Leicester City កាលពីខែកុម្ភៈ​ ហើយ​ក្រុម​របស់គាត់​​កំពុងឈរ​នៅលេខរៀងទី៣ ក្នុង​តារាង​លីគ​កំពូល​អង់គ្លេស​ មុន​ការធ្វើដំណើរទៅប្រកួត​នៅទឹកដី Anfield នៅយប់ថ្ងៃសៅរ៍​នេះ។

លោក​ Klopp បាន​លើក​ឡើ​ងពីសមត្ថភាព និង​ជោគជ័យ​របស់​លោក Rodgers ថាមិន​បានធ្វើ​ឱ្យ​លោក​ភ្ញាក់​ផ្អើល​នោះទេ ដោយ​បាន​និយាយ​ប្រាប់សារព័ត៌​មាន​ UK newspapers ថា​៖ “ចំពោះសាធារណជន ពេល​ដែល​​អ្នកចាត់ការ​​ម្នាក់​ត្រូវបានដកចេញពីតួនាទី ពួកគេ​គិត​ថា​​ប្រហែលជា​អ្នកចាត់ការ​នោះ​មិនចេះ​ដឹកនាំ​ក្រុម​ដើម្បី​លេង​បាល់ទាត់ឱ្យ​បានល្អទេមើលទៅ​។ នេះមិនមែនជាការពិតទេ”។

“ខ្ញុំ​មិនបានដឹង​ពីស្ថានភាព​ច្បាស់លាស់នោះទេ ប៉ុន្តែ​ខ្ញុំ​ជឿថា​មិនមែនដោយសារ​មូលហេតុ​សមត្ថភាព​របស់ Brendan ឡើយ ព្រោះខ្ញុំ​ដឹង​ពី​ទម្រង់លេង​របស់ Liverpool កាលពីមុន​ គឺពួកគេ​ធ្វើបានល្អណាស់”។

“យើងធ្លាប់​ប្រកួត​ជាមួយ​ពួកគេ​កាលខ្ញុំ​នៅ​ក្លឹប Borussia Dortmund។ យើង​លេង​មិនសូវបានល្អទេនៅថ្ងៃនោះ ហើយ​យើងបានចាញ់ Liverpool ៤ទល់នឹងសូន្យ។ ពួកគេលេងបានល្អណាស់ ហើយ​ខ្ញុំ​គោរព​គាត់​ក្នុងតួនាទីជាអ្នកចាត់ការ​ម្នាក់”។

លោក Klopp និយាយអំពី​ការប្រកួតជាមួយ Leicester City ដែលដឹកនាំ​ដោយ​អតីត​​អ្នកចាត់ការ​ Liverpool

មតិយោបល់