Supercomputer ទស្សន៍ទាយ​ពីលទ្ធផលពេលបញ្ចប់រដូវកាល Premier League ២០១៩/២០២០

Supercomputer predicts final Premier League table for 2019-20 season

ការប្រកួត​លីក​កំពូល​របស់អង់គ្លេស Premier League រដូវកាល ២០១៩/២០២០ បាន​ដំណើរ​ការទៅអស់រយៈពេល ២ខែហើយ! ២ខែ ស្មើនឹង ៧សប្តាហ៍នេះមក​នេះ គឺមាន​លទ្ធផល​ជាច្រើន ដែល​ធ្វើឲ្យ​មានការ​រំភើប​ចិត្ត​ផង ភ័យ​ព្រួយ​ផង និងខកចិត្តផង។ យ៉ាងណាមិញ ក្រុម ២ ដែលជាគូប្រជែងពានគ្នា កាលពីរដូវកាលមុន គឺ Liverpool និង Manchester City នៅតែបន្ត​ប្រជែងគ្នាទៀត នៅរដូវកាលថ្មីនេះ។ 

វាពិត​ជាពិបាក​ទស្សន៍​ទាយ​លទ្ធផល នៅក្របខណ្ឌ Premier League ណាស់ ! ប៉ុន្តែ​ supercomputer របស់​គេហទំព័រ TalkSport បាន​ចេញ​មក​ទស្សន៍ទាយ​ដឹងពី​លទ្ធផល​ពេលបញ្ចប់រដូវកាល Premier League ២០១៩/២០២០​រួចទៅហើយ។ Supercomputer ឬ ហៅថាកំពូល​កម្មវិធីក្នុងកុំព្យូទ័រ ដែលធ្វើការទស្សន៍ទាយ តាមរយៈការវិភាគ​ពីក្រុម​ និងកីឡាករនីមួយៗ បាន​បង្ហាញ​ការប៉ាន់ស្មានយ៉ាងដូច្នេះថា៖

ពេលចប់​រដូវកាល Premier League ២០១៩/២០២០ គឺ

២០. Newcastle United (ធ្លាក់ចេញពី Premier League)
១៩. Brighton and Hove Albion (ធ្លាក់ចេញពី Premier League)
១៨. Watford (ធ្លាក់ចេញពី Premier League)
១៧. Aston Villa
១៦. Norwich City
១៥. Crystal Palace
១៤. Sheffield United
១៣. Burnley
១២. Wolverhampton Wanderers
១១. Southampton
១០. Bournemouth
៩. Everton
៨. West Ham United
៧. Leicester City
៦. Manchester United (ជាប់បានលេង Europa League)
៥. Arsenal (ជាប់បានលេង Europa League)
៤. Chelsea (ជាប់បានលេង Champions League)
៣. Tottenham Hotspur (ជាប់បានលេង Champions League)
២. Manchester City (ជាប់បានលេង Champions League)
១. Liverpool (ក្លាយជាជើងឯក Premier League  និងជាប់បានលេង Champions League)

Premier League Matchweek 7 Chang Team of the Week | The John Dykes Show

សូម​បញ្ជាក់ថា ទាំងនេះ គ្រាន់តែជាការ​ទស្សន៍ដោយ​ប្រព័ន្ធអេឡិច​ត្រូនិកនេះប៉ុណ្ណោះ ! យ៉ាងណាមិញ យើង​ត្រូវរង់ចាំមើល​លទ្ធផលជាក់ស្តែង ដែលអាចប្រែប្រួល​គ្រប់វិនាទីទាំងអស់!

មតិយោបល់