Marcus Rashford ប្រាប់ពីចំណុចខុសគ្នាបំផុតរវាងលោក Mourinho និងលោក Solskjaer

Marcus Rashford has faced racist abuse

លោក Ole Gunnar Solskjaer បានមក​ដឹកនាំ​ Manchester United បន្ទាប់ពីក្លឹប​បាន​បណ្តេញលោក Jose Mourinho ចេញកាលពីខែធ្នូ ឆ្នាំ ២០១៨។ គេនៅចាំបានថា ក្នុងពេល​ចូលមក​ជំនួសតំណែងលោក Mourinho ដំបូង គឺលោក Solskjaer ពិតជាធ្វើបាន​ល្អខ្លាំងណាស់ ប៉ុន្តែនៅតែមិនអាច​រក្សា​ Man Utd ក្នុងចំណាត់ថ្នាក់ Top ៤ ពេលបញ្ចប់​រដូវកាល ២០១៨/២០១៩បាន។

ក្រោយ​មក​នៅរដូវកាលថ្មី លោក Ole ក៏មិនទាន់ធ្វើឲ្យ Man Utd បានទទួល​ជោគជ័យ​ធំធេងនៅឡើយទេ។ ប៉ុន្តែកីឡាករ​ខ្សែប្រយុទ្ធវ័យក្មេងរបស់បិសាចក្រហម Marcus Rashford បានបង្ហាញ​ការពេញ​ចិត្ត​ចំពោះលោក Ole ជាជាងលោក Mourinho។ Rashford បានអះអាងថា លោក Ole មានការ​យល់ពីកីឡាករ​ បានច្រើនជាងលោក Mourinho។

‘We speak about racism, but it doesn’t have an impact’ – Rashford

Rashford បាននិយាយថា៖ «គាត់ (Solskjaer) ពិតជាខុសគ្នា ពីព្រោះថាគាត់អាចលេង។ នៅក្រៅទីលាន គាត់​យល់​ពីកីឡាករជាង»។ និយាយ​ដល់លោក Mourinho វិញ Rashford បានលើកឡើងថា ៖« ខ្ញុំមិនគិតថា វាមាន​បញ្ហា​សម្រាប់​គាត់ទេ ព្រោះ​គាត់បាន​បង្ហាញថាគាត់ជាកំពូលអ្នក​ចាត់ការ ហើយ​គាត់​មាន​របៀប​អាច​មើល​មនុស្សបាន ប៉ុន្តែសម្រាប់ខ្ញុំ ពេលដែល​អ្នក​ចាត់ការអាចលេងបាល់បាន គាត់​អាច​ស្វែងយល់ពីជីវិត ហើយ​គាត់អាចយល់​បានច្រើនបន្តិច»។

Rashford ក៏​បង្ហាញជំនឿចិត្ត​ថា លោក Solskjaer អាច​ដឹកនាំ​ក្រុម​ទៅរក​អនាគតល្អ។ តាម Rashford គឺលោក Solskjaer មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ មិនមែន​ក្នុងរយៈពេល​ខ្លី ឬ ត្រឹមតែសម្រាប់ការប្រកួត​ក្រោយៗនោះទេ។ Rashford ក៏ប្រាប់​ដែរថា គេមិនចង់ឲ្យ​មានការ​ផ្លាស់ប្តូរ​គ្រូបង្វឹកអ្វីទៀតទេ ដោយសារតែកីឡាករអាចពិបាក​ក្នុងការ​សម្រប​ខ្លួនទៅនឹងគ្រូបង្វឹក​ផ្សេងៗគ្នា៕

មតិយោបល់