Yerry Mina ត្រូវបាន FA ពិន័យ​ និងព្រមាន ពីរឿង​ចាក់​បាល់

ខ្សែការពារ Everton កីឡាករកូឡុំប៊ី Yerry Mina ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស (FA) ពិន័យ និង​ព្រមាន បន្ទាប់ពីរូបភាព​របស់​គាត់ ត្រូវបាន​លេចចេញឡើង​ក្នុងការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់ក្រុម​ហ៊ុន​ចាក់ភ្នាល់បាល់មួយ ក្នុងប្រទេសកូឡុំប៊ី។ ការ​ចូលរួម​ក្នុងក្រុមហ៊ុន​ចាក់បាល់ គឺជា​ការ​រំលោភទៅលើ​ច្បាប់​របស់សហព័ន្ធបាល់ទាត់អង់គ្លេស។

Yerry Mina ត្រូវបាន FA ពិន័យជាទឹកប្រាក់​ចំនួន ១០​ ០០០ម៉ឺនផោន និង​ត្រូវបាន​ព្រមាន​ពីការ​រំលោភច្បាប់នេះ។ ប៉ុន្តែគាត់​បានចៀសផុតពីការព្យួរជើងមិនឲ្យប្រកួត។ សូមជម្រាបជូនថា បើតាម​កថាខណ្ឌក្នុងច្បាប់បាល់ទាត់របស់ FA គឺបាន​រឹតបណ្តឹតមិន​ឲ្យកីឡាករចូល​រួម​ក្នុង​សកម្មភាពចាក់​ភ្នាល់​បាល់​គ្រប់បែបយ៉ាង។

FA បាន​ចេញ​សេចក្តីប្រកាសថា៖ «ខ្សែការពារ Everton បាន​រំលោភលើ​ច្បាប់ FA កថាខណ្ឌទី E៨ ដោយ​ការ​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ភ្នាល់​ ដែល​ត្រូវបាន​ហាម​ឃាត់»។

Has Marco Silva found the right formula at Everton? | The John Dykes Show

សូមបញ្ជាក់ថា រាល់កីឡាករ​ទាំងអស់ក្នុងប្រទេសអង់គ្លេស គឺត្រូវបាន​ហាម​ឃាត់​យ៉ាងតឹងរ៉ឹងបំផុតពីសកម្មភាពលេងល្បែង​ចាក់​ភ្នាល់​ទាយ​លទ្ធផល​បាល់ទាត់ ឬ ក៏ចូលរួម​ក្នុងការ​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ចាក់ភ្នាល់​លទ្ធផល ទោះបីជា​ក្លឹប​ត្រូវបាន​អនុញ្ញាតឲ្យ​ទទួល​ការផ្សព្វផ្សាយ​ពាណិជ្ជកម្មពីក្រុមហ៊ុន​ចាក់ភ្នាល់ លើ​អាវ​របស់​ពួកគេក៏ដោយ៕

មតិយោបល់