Chelsea កំពុងប្រឈមនឹងវិបត្តិកីឡាកររបួស ក្រោយទាត់ជម្រើសជាតិហើយ!

តោខៀវ Chelsea កំពុងតែប្រឈមនឹងវិបត្តិកីឡាកររបួស បន្ទាប់ពីកីឡាកររបស់គេ បានទាត់ឲ្យក្រុមជម្រើសជាតិនីមួយៗហើយ។
ក្នុងជំនួបជាមួយនឹង Wolves នៅចុងសប្តាហ៍នេះ Chelsea របស់លោក Frank Lampard នឹងត្រូវអវត្តមានកីឡាករសំខាន់ៗ ដល់ទៅ ៨នាក់ ដោយសារតែបញ្ហារបួស។

កីឡាករដែលរបួសនោះ មានដូចជា៖

New Chelsea boss Frank Lampard has a message for the fans

១. ខ្សែការពារស្លាបឆ្វេង Emerson Palmieri របួសសរសៃពួរ ក្នុងជំនួបរវាងអ៊ីតាលី និងហ្វាំងឡង់ (ឋិតក្នុងការសង្ស័យថាអាចចូលលេងបានឬអត់)
២. ខ្សែការពារវ័យក្មេង Reece James របួសជើង
៣. Ruben Loftus-Cheek និង Callum Hudson-Odoi នៅតែប្រឈមនឹងការអវត្តមានរយៈពេលយូរ ដោយសាររបួសជង្គង់ (តាំងពីមុនសម្រាកប្រកួតជម្រើសជាតិ)
៤. ខ្សែបម្រើ N’Golo Kante របួសកងជើង (កំពុងឋិតក្នុងការសង្ស័យថាអាចចូលលេងបានឬអត់)
៥. ខ្សែការពារ Antonio Rudiger មានបញ្ហាសុខភាពមិនទាន់រឹងមាំ បន្ទាប់ពីទើបវះកាត់ជង្គង់ហើយ។
៦. ខ្សែបម្រើ Pedro របួសសរសៃពួរ
៧. ខ្សែបម្រើ Mateo Kovacic ក៏កំពុងរបួស (រហែកសរសៃជើង)។

គួរជម្រាបជូនថា Chelsea គិតត្រឹមសប្តាហ៍ទី ៤នៃ Premier League គឺស្ថិតនៅចំណាត់ថ្នាក់ទី ១១ មាន ៥ពិន្ទុ បន្ទាប់ពីបានប្រកួតឈ្នះ ១ដង ចាញ់១ដង និងស្មើ ២ដងរួចមក៕

មតិយោបល់