Man City ជិត​ឈាន​ទៅដល់​ការ​ទិញ​កីឡាករ​ឥណ្ឌា

មានសេចក្តី​រាយការណ៍មកថា ជើងឯក Premier League គឺក្លឹប Manchester City កំពុងតែ​រៀបគម្រោង​ក្នុងការនាំខ្លួនកីឡាករឥណ្ឌាម្នាក់ ពីក្លឹប Mumbai City FC ពីក្របខណ្ឌ Indian Super League (ISL) មក​រួមក្រុម​ជាមួយពួកគេ ក្នុងពេលឆាប់ៗ។

តាម​សេចក្តីរាយការណ៍ដដែល គឺម្ចាស់ក្លឹប Man City ចង់​បន្ថែម​សមាជិកកីឡាករមក​ពីប្រទេសដទៃ ដើម្បី​ជា​ការទាក់ទាញ​ជាសកល ព្រោះ​ថាឥណ្ឌា ក៏ជាទីផ្សារទូលំទូលាយសម្រាប់វិស័យ​បាល់ទាត់ដែរ។ Man City បានធ្វើការចរចាជាមួយក្លឹបនៅឥណ្ឌានេះ តាំងពីខែមិនាម​ក​ម្ល៉េះ ហើយការប្រកាសផ្លូវការ ប្រហែលជានឹងកើតឡើងក្នុងមួយមិនយូរនោះទេ។

នាយកប្រតិបត្តិក្លឹប Man City លោក Ferran Soriano បាននិយាយថា៖ «យើង​មានការចាប់អារម្មណ៍លើ​ទីផ្សារ និង​ប្រទេស ដែល​មាន​មហិច្ឆតាក្នុងវិស័យបាល់ទាត់ និង​ឱកាស ដូចជាចិន ប៉ុន្តែក៏ឥណ្ឌាផងដែរ។ ជាមួយនឹងការ​អភិវឌ្ឍទាំងនេះ យើងត្រូវតែអត់ធ្មត់។ យើង​បានសម្លឹងឃើញឥណ្ឌា ២ឆ្នាំមកហើយ។ ខ្ញុំគិតថា ឆ្នាំនេះ យើងនឹង​បញ្ចប់ការគិត ហើយ​សម្រេចការវិនិយោគក្នុងប្រទេសឥណ្ឌា»។

 

មតិយោបល់