Liverpool ក្លាយជាជើងឯក Super Cup ក្រោយ​ឈ្នះ Chelsea ទាំងលំបាក

ក្នុងទឹកដីនៃទីក្រុង Istanbul ប្រទេសតួកគី កាលពីយប់មិញ ការប្រកួតពានរង្វាន់ UEFA Super Cup បានប្រព្រឹត្តិទៅ ដោយភាពពុះកញ្ច្រោល និងតានតឹង សម្រាប់ជំនួបនៃក្រុមអង់គ្លេសពី Premier League ទាំង ២ គឺ Chelsea vs Liverpool។ ស្ថានភាព Chelsea អាចធ្វើឲ្យ Liverpool ក្លាយជាជើងឯក Super Cup ដោយងាយស្រួល ?

ក្រុមទាំង ២ ចាប់ផ្តើមវាយសម្រុកគ្នា តាំងពីតង់ទី ១ ដោយ Chelsea ជាអ្នកនាំមុខមុន តាមរយៈគ្រាប់បាល់របស់ Oliver Giroud។ ដូច្នេះ តង់ទី ១ Chelsea គឺជាអ្នកនាំមុខ! លុះការប្រកួតឈានចូលដល់តង់ទី ២ Sadio Mane របស់ Liverpool រក១គ្រាប់តាមស្មើវិញ នៅដើមតង់តែម្តង ធ្វើឲ្យក្រុមទាំង ២ មានលទ្ធផល ១ទល់នឹង១ រហូតដល់ចប់ការប្រកួត ៩០នាទី។
ដូច្នេះ ការប្រកួតត្រូវបន្ថែម ១៥នាទី ២ដង ដោយនៅពេលនោះហើយ Mane ដដែល ថែមបាន ១គ្រាប់ទៀត ប៉ុន្តែក៏ត្រូវ Jorginho ទទួលបានបាល់ពិន័យ ១១ម៉ែត្រ ១ដែរ ដែលមានន័យថា ក្រុមទាំង ២ ស្មើគ្នា ២ទល់នឹង២ រហូតដល់ចប់ការប្រកួត ១១៥នាទី។

ពេលដែលការប្រកួតឈានចូលដល់ការកាត់សេចក្តីបាល់ប៉េណាំងទី កីឡាករ ៥នាក់របស់ Liverpool គឺ Firmino, Fabinho, Origi, Alexander-Arnold និង Salah សុទ្ធតែសុទ្ធចូលមិនឲ្យ Kepa Arrizabalaga ចាប់បានទាំងអស់។ ខាង Chelsea វិញ គឺ ៤គ្រាប់ដោយ Jorginho, Ross Barkley, Mason Mount និង Emerson ធ្វើបានសម្រេចទាំងអស់ ប៉ុន្តែ ១គ្រាប់ចុងក្រោយរបស់ Tammy Abraham គឺមិនអាចផុតពីដៃ របស់ Adrian បាន។

ដូច្នេះចប់ការប្រកួតដ៏តានតឹង Liverpool ឈ្នះ Chelsea ដោយគ្រាប់បាល់កាត់សេចក្តីប៉េណាំងទី តែ ១គ្រាប់ ហើយក្លាយជាជើងឯក UEFA Super Cup ឆ្នាំ ២០១៩។ នេះគឺជាពានរង្វាន់ Super Cup ជាលើកទី ៤ហើយរបស់ Liverpool គឺក្នុងឆ្នាំ ១៩៧៧, ២០០១, ២០០៥ និង ២០១៩ នេះ។ ចំណែក Chelsea វិញ នេះគឺជាលើកទី ៣ហើយ ដែលគេបានឡើងមកលេងនៅ Super Cup នេះ ប៉ុន្តែគេធ្លាប់ឈ្នះតែម្តងប៉ុណ្ណោះ គឺនៅឆ្នាំ ១៩៩៨៕

‘It really affected us’ – Muller after Bayern’s SuperCup defeat

មតិយោបល់