ស្ថានភាព Chelsea អាចធ្វើឲ្យ Liverpool ក្លាយជាជើងឯក Super Cup ដោយងាយស្រួល ?

គិតម៉ោងក្នុងប្រទេសកម្ពុជា ពោលគឺនៅវេលាម៉ោង ២រំលងអាធ្រាត្រថ្ងៃព្រហស្បតិ៍ទី ១៥ ខែសីហា ឆ្នាំ ២០១៩ ក្រុម ២ពីក្របខណ្ឌ Premier League គឺ Chelsea និង Liverpool នឹងត្រូវជួបប្រឈមគ្នា ក្នុងការប្រកួត UEFA Super Cup លើទឹកដីកីឡដ្ឋាន Besiktas Park នៃទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួកគី។

៦ ចំនុចគួរស្វែងយល់ពី Champions League វគ្គផ្តាច់ព្រ័ត្រយប់នេះ

UEFA រងការរិះគន់ខ្លាំង លើការរៀបចំវគ្គផ្តាច់ព្រ័ត្រ Europa League

ការជួបគ្នារវាងក្រុមអង់គ្លេសជាលើកដំបូងនេះ កើតឡើងបន្ទាប់ពី Liverpool បានក្លាយជាជើងឯក UEFA Champions League ជាលើកទី ៦ កាលពីខែមិថុនា ហើយ Chelsea បានក្លាយជាជើងឯក UEFA Europa League កាលពីរដូវកាលមុនដូចគ្នា។ ដូច្នេះក្រុមជើងឯក បាល់ទាត់អឺរុបទាំង ២លំដាប់ ត្រូវតែប្រឈមគ្នា ដើម្បីដណ្តើមពានរង្វាន់ Super Cup។

ស្របពេលដែលការប្រកួតនេះមកដល់ គេសង្កេតឃើញថា ក្រុមទាំង ២ មានលទ្ធផលខុសគ្នាដាច់ស្រឡះ កាលពីចុងសប្តាហ៍ក្នុងក្របខណ្ឌ Premier League។ Liverpool បានប្រកួតឈ្នះក្រុម Norwich ដោយលទ្ធផល ៤ទល់នឹង១ ឈរនៅលេខ ៣ ក្នុងតារាងសប្តាហ៍ទី ១ ខណៈ Chelsea បានប្រកួតចាញ់ក្រុម Man Utd យ៉ាងអាម៉ាស់ ដោយលទ្ធផល ០ទល់នឹង៤។ Liverpool បើកឆាកដំបូង កក់ ៣ពិន្ទុ និង ៣គ្រាប់ ជាស្រេច

លទ្ធផលឈ្នះ ចាញ់ជារឿងមួយ ដែលវិបត្តិចំពោះមុខជាក់ស្តែង គឺជារឿងសំខាន់មួយទៀត ដែលធ្វើឲ្យមានការមើលឃើញថា Liverpool ដូចជាមានប្រៀបច្រើនជាង Chelsea។ ហ៊ាននិយាយដូច្នេះព្រោះថា Liverpool មានបញ្ហាត្រឹមតែអ្នកចាំទីសំខាន់ម្នាក់ គឺ Alisson Becker ដែលរងរបួសធ្ងន់កាលពីចុងសប្តាហ៍ ដោយត្រូវសម្រាកព្យាបាល យ៉ាងហោចណាស់ក៏ពី ៣ទៅ ៤សប្តាហ៍ដែរ។  Liverpool នឹង​ចុះ​កុងត្រា​រយៈ​ពេលខ្លី​ជាមួយ​ Andy Lonergan ក្រោយ​ Alisson មាន​របួស

ប៉ុន្តែជញ្ជាំងការពាររបស់ Liverpool នៅតែមាំទាំជាមួយខ្សែការពារឆ្នើមៗ ដូចជា Vigirl Van Dijk, Alexander Arnold, Robertson និង Joe Gomez ដោយពួកគេឥតមានអ្នកណាម្នាក់របួសឡើយ។ លើសពីនេះ កីឡាករសំខាន់គ្រប់រូបរបស់ Liverpool ក៏អាចលេងបានទាំងអស់ មិនថាខ្សែប្រយុទ្ធទាំង ៣ និងខ្សែបម្រើផ្សេងទៀត។ ហើយកីឡាករជម្រើសទី ២ របស់ Liverpool ក៏រឹតតែគ្មានបញ្ហា។ អ្វីដែលពិសេស គឺ Liverpool មានលោក Jurgen Klopp គ្រូបង្វឹកជើងចាស់ ជាអ្នកចាត់ការទូទៅ រៀបចំក្បួនមិនចាញ់លោក Ole Gunnar Solskjaer ដែលទើបបំបែកក្បួនលោក Frank Lampard កាលពីចុងសប្តាហ៍យ៉ាងចាស់ដៃ។ យ៉ាងណាមិញ លោក Klopp ទំនងបញ្ចេញកីឡាករជម្រើសទី ២របស់ខ្លួន ដាក់ឲ្យប្រកួតជាមួយនឹង Chelsea ច្រើនជាង។

ក្រឡេកមកមើល Chelsea វិញ បរាជ័យខ្មាស់គេ កាលពីចុងសប្តាហ៍ អាចថាជាការប្រឹងប្រែងតាំងចិត្តបន្ថែមរបស់គ្រូបង្វឹក និងក្រុមទាំងមូល! ប៉ុន្តែការតាំងចិត្តនេះ ទំនងមិនអាចជម្នះលើវិបត្តិរបស់ក្រុម ដែលកំពុងតែអវត្តមានកីឡាករនាំលេងសំខាន់ៗជាច្រើន។ N’Golo Kante, Willian, Callum Hudson-Odoi និងខ្សែការពារ Rudiger សុទ្ធតែមិនទាន់ច្បាស់ពីបញ្ហាសុខភាព ថាគេអាចមាំទាំទាន់ការប្រកួតនោះ ឬ ទេ?

Chelsea មិនអាចទិញកីឡាករណាម្នាក់បានទេ ក្នុងរដូវកាលនេះ ព្រោះតែបម្រាមរបស់សហព័ន្ធបាល់ទាត់ពិភពលោក ដែលពិន័យគេមិនឲ្យទិញកីឡាករថ្មីចូលពេញមួយរដូវកាល។ ដូច្នេះ Chelsea ត្រូវបង្ខំចិត្តប្រើប្រាស់កីឡាករវ័យក្មេង ជាកីឡាករនាំលេង ដែលពួកគេទាំងនោះ ហាក់ដូចជាក្មេងខ្ចីបំផុតនៅ Premier League។ Tammy Abraham, Mason Mount ត្រូវបានលោក Lampard ប្រើប្រាស់ជាខ្សែប្រយុទ្ធសំខាន់ កាលពីចុងសប្តាហ៍។ ប៉ុន្តែលទ្ធផល គេ២នាក់នេះ មិនអាចជំនួសការបាត់បង់នៃ Eden Hazard បាននោះទេ ហើយទីបំផុត ក្រុមក៏ចាញ់តែម្តង។

នេះមិនមែនមានន័យថា ឲ្យតែកីឡាករវ័យក្មេងសុទ្ធតែ ទៅមិនរួចទេ! ប៉ុន្តែកីឡាករទាំងនេះ ពិតជាគ្មានបទពិសោធន៍ច្រើនមែន នៅឈុតធំ ក្នុងក្របខណ្ឌ Premier League ហើយចុះទម្រាំមកលេងក្របខណ្ឌអឺរុប Super Cup ជួបជាមួយ Liverpool ទៀត តើពួកគេពិតជាលេងដោយមិនភ័យ មែនទេ?

យ៉ាងណាក៏ដោយ លោក Lampard ទំនងអាចឆ្មក់ឱកាសការពារឲ្យបានច្រើន ជាងការប្រយុទ្ធ ដើម្បីទប់លទ្ធផលខ្លះ ឬ ក៏ដើម្បីពន្យាពេលខ្លះ រហូតដល់អាចទទួលបានឱកាសស៊ុតបាល់ប៉េណាំងទី យកសំណាងជាដើម។ មួយវិញទៀត ដោយសារតែ Liverpool ទំនងប្រើប្រាស់កីឡាករជម្រើសទី ២ លាយឡំគ្នាផង នោះ Chelsea ក៏អាចប្រើកីឡាករជម្រើសទី ១ ដែលមានបទពិសោធន៍ច្រើន តទល់វិញ ដែលនោះក៏អាចជាក្តីសង្ឃឹមមួយទៀតដែរ។

សន្និដ្ឋានជម្រើស ១១នាក់នៃក្រុមទាំង ២

Liverpool

អ្នកចាំទី៖ Adrian
ខ្សែការពារ៖ Alexander-Arnold, Matip, Van Dijk, Robertson
ខ្សែបម្រើ៖ Milner, Keita, Oxlade-Chamberlain
ខ្សែប្រយុទ្ធ៖ Salah, Firmino, Shaqiri

‘Chelsea have to learn harsh lessons’ – Lampard

Chelsea

អ្នកចាំទី៖ Kepa
ខ្សែការពារ៖ Azpilicueta, Zouma, Christensen, Alonso
ខ្សែបម្រើ៖ Kante, Jorginho, Pedro, Barkley
ខ្សែប្រយុទ្ធ៖ Pulisic, Giroud

សូមបញ្ជាក់ថា ទាំងនេះ គ្រាន់តែជាការកត់សម្គាល់របស់ Fox Sports ជាខេមរភាសា តែប៉ុណ្ណោះ ដោយយើងគិតថា Liverpool មានឱកាសឈ្នះច្រើនជាង។ ប៉ុន្តែត្រូវដឹងថា ក្នុងពិភពបាល់ទាត់ រឿងអ្វីក៏អាចកើតឡើងបានដែរ៕

 

ការទស្សន៍ទាយរបស់ Fox Sports ជាខេមរភាសា៖ Liverpool ៣-១ Chelsea

 

 

ដោយ៖ កូនមាន់មាស

មតិយោបល់