Pogba ដាក់រហ័សនាមពិសេសឲ្យ Maguire ក្រោយប្រកួតឈ្នះ Chelsea

ខ្សែបម្រើនាំលេងរបស់ Manchester United គឺកីឡាករ Paul Pogba បានដាក់ឈ្មោះក្រៅឲ្យ Harry Maguire បន្ទាប់ពីវត្តមានរបស់គេ បានជួយឲ្យ Man Utd ឈ្នះ Chelsea ដោយលទ្ធផល ៤ទល់នឹង០ កាលពីចុងសប្តាហ៍កន្លងទៅ។

ឈ្មោះក្រៅដែល Pogba បានដាក់ឲ្យខ្សែការពារអង់គ្លេស Maguire គឺ «សត្វសាហាវ» (the Beast)។ ការដាក់ឈ្មោះនេះ ព្រោះតែ Pogba គិតថា Maguire មានភាពគួរឲ្យខ្លាចសម្រាប់គូប្រកួត ព្រោះតែសមត្ថភាពដ៏អស្ចារ្យរបស់គាត់។

Pogba និយាយថា៖ « ខ្ញុំហៅគាត់ថា  «សត្វសាហាវ» (the Beast) …និយាយស្មោះត្រង់ទៅ ដូចអ្នកបានឃើញអីញ្ចឹង គាត់ (Maguire) គឺពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។ គាត់គឺជាអ្នកដឹកនាំម្នាក់។ គាត់លេងបានល្អ នៅខាងស្តាំពេលហ្វឹកហាត់ជាមួយយើង។ បើយើងនិយាយពីការគ្រប់គ្រងតំបន់ការពារ គឺគាត់ពិតជាមានការសហការគ្នាយ៉ាងល្អ ជាមួយនឹង Victor Lindelof។ វាពិតជាការប្រកួតដ៏ល្អ ដែលយើងអាចចាប់ផ្តើមជាមួយក្រុមល្អបែបនេះ»។ Rashford ទម្លាយសមត្ថភាព Dan James និង Maguire

From United to United: Harry Maguire’s journey to the Theatre of Dreams

សូមបញ្ជាក់ថា បន្ទាប់ពីការប្រកួតកាលពីចុងសប្តាហ៍ គ្រប់គ្នា ហាក់ដូចជា កាន់តែជឿជាក់ថា Man Utd មិនបានសម្រេចចិត្តខុសនោះទេ ក្នុងការចុះកុងត្រាបំបែកកំណត់ត្រា ៨០លានផោន ទិញ Harry Maguire ពីក្លឹប Leicester។ អតីតកីឡាករ Man Utd គឺលោក Gary Neville ដែលបច្ចុប្បន្នកំពុងដឹកនាំក្រុមជម្រើសជាតិអង់គ្លេសផ្នែកនារី ក៏បានបង្ហាញសារស្រលាញ់ពេញចិត្ត Maguire ផងដែរ បន្ទាប់ពីការប្រកួតនោះ។ លោក Neville ហ៊ាននិយាយទៀតថា Maguire ចាប់ផ្តើមល្អតាំងពីដំបូង ដែលនេះជាសញ្ញាបញ្ជាក់ថា គេសក្តិសមនឹងតម្លៃខ្លួនហើយ៕ លោក Guardiola រកឃើញគូប្រជែងថ្មី ពេលឃើញ Maguire ទៅ Man Utd

មតិយោបល់