លោក Charnley ចោទប្រកាន់​ថា​លោក Benitez ប្ដូរ​ទៅចិន​ដើម្បីតែ​លុយ​

នាយក​គ្រប់គ្រង​ក្លឹប Newcastle United គឺ​លោក Lee Charnley បាន​អះអាងថា​ ក្លឹប​របស់លោក​បាន​ព្យាយាម​គ្រប់យ៉ាង​ដើម្បី រក្សា​​អតីត​អ្នកចាត់ការ Rafael Benitez។

លោក Lee Charnley ដែល​បានចូលកាន់តួនាទី​តាំងពីខែមេសា ឆ្នាំ២០១៤ បាន​បញ្ចាក់ថា​មូលហេតុ​ដែល​លោក Benitez ចាកចេញពីក្លឹប Newcastle United កាលពីចុងខែមិថុនា គឺ​ច្បាស់លាស់ណាស់។

អតីត​អ្នកចាត់ការ​ក្លឹប Liverpool រូបនេះ​បានចូលកាន់តួនាទី​នៅក្លឹប Dalian Yifang ក្នុងលីគកំពូលចិន បន្ទាប់ពី​បាន​លើកឡើងថារដ្ឋបាល​ក្លឹប Newcastle United និងលោក មិនមានចក្ខុវិស័យ​រួមគ្នា។

ម្ចាស់ក្លឹបគឺលោក Mike Ashley បាន​ចោទប្រកាន់​លោក Benitez ថាបានទាមទារថ្លៃពលកម្ម​ខ្ពស់​ហួសហេតុ​ ហើយ​បាន​ជ្រើសរើស​អតីត​អ្នកចាត់ការ​ក្លឹប Sunderland គឺ​លោក Steve Bruce ឱ្យ​ធ្វើជាអ្នកចាត់ការ​ជំនួស​លោក Benitez។

លោក Charnley បាន​សរសេរថា៖ “យើង​យល់​ ហើយ​គិត​ទុកជាមុន​រួចហើយ​ថា​នឹង​មានការ​អាក់អន់ចិត្ត​ដោយសារ​ការ​ចាកចេញ​របស់​  Rafa។ យើង​ជឿជាក់យ៉ាង​មុតមាំថា​ យើង​បាន​ធ្វើអ្វីគ្រប់យ៉ាង​ដែលគួរធ្វើរួចហើយ​ដើម្បីឱ្យ​គាត់នៅបន្ត ប៉ុន្តែ​និយាយ​ឱ្យ​ច្បាស់ទៅ គឺគាត់​ប្ដូរ​ទៅលីគចិន​ដើម្បី​លុយ។ Steve Bruce ដែល​យើង​មានឥឡូវនេះ​ ជាមនុស្ស​ដែល​ពិត​ជាខ្វល់ខ្វាយចំពោះ​ក្លឹប​ពិតមែន”។

លោក Benitez បាន​សរសេរ​នៅលើគេហទំព័រ​របស់លោក ជូនពរ​ឱ្យ​ក្លឹប Newcastle ទទួល​បានជោគជ័យ​ក្នុងរដូវកាលថ្មី៕

 

លោក Valverde រីករាយ​​នឹង​ខ្សែប្រយុទ្ធ​​ខណៈ​ដែល Messi ខកខាន​ការ​ប្រកួត​ដែល Barcelona ឈ្នះ​ក្លឹប Napoli

មតិយោបល់