កីឡាករក្មេងៗ ១០នាក់ ដែលចូលលេង ថ្ងៃបើកឆាក Premier League រដូវកាលថ្មី

ដូចលោកអ្នកបានជ្រាបហើយថា ការប្រកួតលីគកំពូលអង់គ្លេស Premier League សម្រាប់រដូវកាលថ្មី ២០១៩/២០២០ បានចាប់ផ្តើមដំណើរការហើយ កាលពីចុងសប្តាហ៍ ជាមួយនឹងទស្សនីយភាពរំភើបចិត្តជាច្រើន។

Premier League គឺជាក្របខណ្ឌបាល់ទាត់ ដែលមានប្រជាប្រិយភាពជាងគេលើពិភពលោក ដូច្នេះមិនត្រឹមតែលទ្ធផលក្នុងការប្រកួតនោះទេ ដែលគួរឲ្យតាមដាន ប៉ុន្តែក្នុងនោះ កីឡាករក៏ជាផ្នែកមួយ ដែលកាន់តែគួរឲ្យចាប់អារម្មណ៍ផងដែរ។ ហើយជាពិសេស នៅក្នុងការប្រកួត Premier League រដូវកាលថ្មី សប្តាហ៍ទី ១ កាលពីចុងសប្តាហ៍ ក៏មានការបង្ហាញខ្លួន នៅកីឡាករវ័យក្មេងៗជាច្រើនផងដែរ។

កីឡាករវ័យក្មេង ៧នាក់ ដែលត្រៀមបំបែកកំណត់ត្រា នៅ Premier League ឆ្នាំនេះ

ឆ្លៀតឱកាសនេះ Fox Sports ជាខេមរភាសា សូមលើកយកនៅកីឡាករវ័យក្មេង ១០នាក់ ដែលមានអាយុក្រោម ២៣ឆ្នាំ និងបានបង្ហាញខ្លួន នៅ Premier League កាលពីចុងសប្តាហ៍កន្លងទៅ៖

១. Oliver Skipp ខ្សែការពារ ក្លឺប Tottenham Hotspur មានអាយុ ១៨ឆ្នាំ ១០ខែ ៖ (Tottenham ៣-១ Aston Villa)
២. Phil Foden ខ្សែបម្រើ ក្លឹប Manchester City មានអាយុ ១៩ឆ្នាំ ២ខែ ៖ (West Ham ០-៥ Man City)
៣. Max Aarons ខ្សែការពារស្លាប ក្លឹប Norwich មានអាយុ ១៩ឆ្នាំ ៧ខែ ៖ (Liverpool ៤-១ Norwich)
៤. Declan Rice ខ្សែការពារ ក្លឹប West Ham មានអាយុ ២០ឆ្នាំ ៦ខែ ៖ (West Ham ០-៥ Man City)
៥. Trent Alexander-Arnold ខ្សែការពារ ក្លឹប Liverpool មានអាយុ ២០ឆ្នាំ ១០ខែ ៖ (Liverpool ៤-១ Norwich)
៦. Douglas Luiz ខ្សែបម្រើ ក្លឹប Aston Villa មានអាយុ ២១ឆ្នាំ ៣ខែ ៖ (Tottenham ៣-១ Aston Villa)
៧. Tood Cantwell ខ្សែបម្រើក្លឹប Norwich មានអាយុ ២១ឆ្នាំ ៥ខែ ៖ (Liverpool ៤-១ Norwich)
៨. Jamal Lewis ខ្សែការពារក្លឹប Norwich មានអាយុ ២១ឆ្នាំ ៦ខែ ៖ (Liverpool ៤-១ Norwich)
៩. Ben Godfrey ខ្សែការពារក្លឹប Norwich មានអយុ ២១ឆ្នាំ ៦ខែ ៖ (Liverpool ៤-១ Norwich)
១០. Joe Gomez ខ្សែការពារក្លឹប Norwich មានអាយុ ២២ឆ្នាំ ២ខែ៖ (Liverpool ៤-១ Norwich)

“We fully deserved the victory,” says Pochettino after Spurs beat Aston Villa 3-1

សូមបញ្ជាក់ថា នៅមានកីឡាករវ័យក្មេងផ្សេងទៀត និង​តាម​ក្លឹប​មួយ​ចំនួន​ទៀត ប៉ុន្តែពួកគេ​គ្រាន់តែមិនទាន់បានបង្ហាញខ្លួននៅ​ជម្រើស ១១នាក់ដំបូង កាល៕

មតិយោបល់