ជ័យ​ជម្នះធំបំផុត​របស់ Man United លើ Chelsea ក្នុងអំឡុង​ ៥៤ឆ្នាំ

ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​ដំបូង​របស់​ក្លឹប Chelsea ក្រោមការ​ដឹកនាំ​របស់​លោក Frank Lampard បាន​បញ្ចប់ទៅ​ដោយ​បរាជ័យ​​ក្នុងលទ្ធផល​ ៤ទល់​នឹង​សូន្យ​ ក្រោម​ស្នាដៃ​ក្រុម​បិសាចក្រហម​ ជាបរាជ័យ​ធំបំផុត​​ជាមួយ​ក្រុម​ Man United ចាប់តាំង​ពីឆ្នាំ១៩៦៥។

ក្លឹប Man United មិនទាន់​លេង​ដល់ទម្រង់​ល្អបំផុត​នោះទេ ប៉ុន្តែ​គេ​រក​បាន​គ្រាប់បាល់ច្រើន​ពេលប្រកួតជាមួយ Chelsea ដោយសារ​កីឡាករ Marcus Rashford (២គ្រាប់), Anthony Martial និង Daniel James ដែល​ជួយ​រក​បាន​ ៣ពិន្ទុ​ឱ្យ​ក្រុម​បិសាច​ក្រហម។

ការប្រកួត​ចុងក្រោយ​ដែល​ក្រុម​បិសាចក្រហម​លត់ Chelsea ច្រើន​គ្រាប់បែបនេះ​គឺ​កាលពីខែមីនា ឆ្នាំ​១៩៦៥ ក្រោមការដឹកនាំ​របស់លោក Matt Busby ដែល​កាលនោះ​ក៏មានលទ្ធផល​ ៤ទល់នឹង​សូន្យ​បែបនេះដែរ។

បរាជ័យ​លើកនេះ​ ក៏មាន​ន័យថា​ Chelse​a ត្រូវចំណាយពេល​មួយថ្ងៃ ឈរ​នៅ​ក្នុងតំបន់​ធ្លាក់ចេញ​ពីលីគ​កំពូល​អង់គ្លេស​ជាលើក​ដំបូង​បើគិត​ចាប់ពី​ខែកញ្ញា ឆ្នាំ២០០០៕

 

 

ទិន្នន័យ​របស់ Manchester Utd និង Chelsea

មតិយោបល់