លោក Ryan Giggs ប្រាប់វិធី​កែចរិត​​កីឡាករ Paul Pogba

កីឡាករ Paul Pogba នៅ​តែជាអាថ៌កំបាំង​ដែល​មិនទាន់​អាច​ដោះស្រាយបាន​នៅ​ក្លឹប Manchester United។ កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​ បាន​លេង​ជាមួយ​ក្រុម​បិសាចក្រហម​រយៈពេល​ ៣ឆ្នាំ​ហើយ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​ទទួល​បាន​ការទុកចិត្ត​ពី​អ្នកគាំទ្រ​ទាំងស្រុង​នៅ​ឡើយ​ទេ។ ដូច្នេះ​ហើយ ទើប​អតីត​រៀមច្បង​នៅ​ក្លឹប Man United គឺ​លោក Ryan Giggs បាន​និយាយ​ពី​វិធី​ដែល​លោក​អាច​នឹ​ងធ្វើ​ដើម្បី​កែចរិត​របស់​ Pogba។

លោក Ryan Giggs បាន​ប្រាប់ពីវិធី​ដែល​លោកអាច​នឹង​ប្រើដើម្បី​កែចរិត​របស់​កីឡាករ Paul Pogba ប្រសិន​បើ​លោក​ជា​មិត្ត​រួម​ក្រុម​របស់​កីឡាករ​រូបនេះ។ លោក​បាន​និយាយថា​ លោក​ និង​មិត្ត​រួម​ក្រុម​ផ្សេង​ទៀត​អាច​នឹង​ទាត់​កីឡាករ​រូប​នេះ​ពេល​កំពុង​ហ្វឹក​ហាត់​ ដូច​ដែល​ពួក​គេ​ធ្លាប់ធ្វើ​ចំពោះ​កីឡាករ Cristiano Ronaldo អញ្ចឹង។

លោក​បាន​និយាយ​ប្រាប់សារព័ត៌​មាន The Sun ថា៖ “វិធី​នោះគឺ​ទាត់គេ​ពេល​កំពុង​ហ្វឹកហាត់ ប៉ុន្តែ​ឥឡូវ​លែង​មាន​អ្នក​ណា​ប្រើវិធី​នេះ​ទៀត​ហើយ​”។

“ខ្ញុំ​មិន​មែន​មានន័យ​ថា​ត្រូវ​ទាត់​គេ​គ្រប់គ្នា​នោះទេ ប៉ុន្តែ​ដោយសារវិធី​នេះ​ហើយ​ទើប​ Ronaldo លេង​បាន​កាន់​តែល្អជាងមុន​។ Paul Scholes នឹងទាត់ Ronaldo ប្រសិន​បើគេ​ប៉ះ​បាល់​ច្រើន​ដងពេក”។

“បែបនេះ គេ​នឹង​ចងចាំថា​ គេ​មិន​អាច​បណ្ដើរបាល់​យូរពេកទេ បើមិនអញ្ចឹងទេ គេនឹងត្រូវ​ទាត់​ទៀត​ហើយ”។

ទោះជា Pogba មាន​បញ្ហា​ខ្លះ​​ក៏​ពិត​មែន ប៉ុន្តែ​លោក Giggs ជឿ​ថា​ក្លឹប​នេះគួរ​រក្សា Pogba ឱ្យ​នៅ​លេង​បន្ត​ទៀត​។

“ខ្ញុំ​គិត​ថា​អ្នកគាំទ្រ​យល់ឃើញ​ខុសៗគ្នា ខ្លះចង់ឱ្យ Pogba ចាកចេញ ហើយ​ខ្លះទៀត​យល់ថា​បើគេចេញ គេ​នឹង​បង្កើត​ចន្លោះប្រហោង​មួយ​យ៉ាង​ធំ”។

“បើ​យើង​លក់កីឡាករចេញ ហើយ​មិន​អាចជំនួស​វិញ​បានទេនោះ គឺ​ជារឿង​មួយ​ដ៏​លំបាក។ ដូច្នេះ​ហើយ ទើប​ស្ថានភាពនេះ​លំបាក​ណាស់​សម្រាប់ Ole ដើម្បីធ្វើឱ្យ​មាន​លំនឹង”។

 

‘I’d get him out’ – Sheringham on Pogba at Man Utd

មតិយោបល់