Rashford ទម្លាយសមត្ថភាព Dan James និង Maguire

នៅថ្ងៃអាទិត្យនេះ ក្រុមបិសាចក្រហម Manchester United ត្រូវធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមតោខៀវ Chelsea សម្រាប់ការប្រកួតបើករដូវកាល Premier League ២០១៩/២០២០។ ក្រុមនីមួយៗ បានប្រឹងប្រែងហ្វឹកហាត់រៀងៗខ្លួន ដើម្បីដណ្តើម ៣ពិន្ទុ ក្នុងការប្រកួតសប្តាហ៍ដំបូងនេះ។

ក្នុងពេលជាមួយគ្នានោះដែរ ខ្សែប្រយុទ្ធវ័យក្មេងរបស់ Man Utd គឺ Marcos Rashford ដែលក្លាយជាតួឯកសំខាន់ ជំនួសតំណែង Romelu Lukaku ដែលទើបត្រូវបានផ្ទេរទៅកាន់ក្លឹប Inter Milan បាននិយាយពីសមត្ថភាពរបស់កីឡាករចំណូលថ្មី ដោយក្នុងនោះរួមមានដូចជា Daniel Jame និង Harry Maguire។

Rashford បាននិយាយពី Daniel James និង Harry Maguire ថា៖ «ក្នុងរង្វង់ប្រហែល ៥ ទៅ ១០យ៉ាត (ប្រហែលពី ៥ទៅ ១០ម៉ែត្រ) Dan James គឺរហ័សជាងអ្នកណាៗដែលខ្ញុំធ្លាប់ឃើញ។ គេមានកម្លាំងយ៉ាងរឹងមាំ! ចំណែក Harry (Maguire) វិញ គឺគេមិនចេះនៅស្ងៀមទេ។ ពេលលេងជាមួយគាត់ នៅក្រុមជម្រើសជាតិអង់គ្លេស គឺយើងអាចទុកចិត្តបាននៅតំបន់ខាងក្រោយ ហើយសម្រាប់ក្រុមទាំងមូល គឺគាត់អស្ចារ្យ»។

From United to United: Harry Maguire’s journey to the Theatre of Dreams

គួរជម្រាបជូនថា Man Utd ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer គឺគាត់បានទុកចិត្ត Rashford ជាខ្លាំង តាំងពីរដូវកាលមុន។ ហើយនៅរដូវកាលថ្មីនេះ ពោលគឺពេលដែលគ្មានវត្តមាន Lukaku លោក Ole នឹងចាត់តាំងឲ្យ Rashford និង Martial គ្រប់គ្រងនៅតំបន់ប្រយុទ្ធ ដោយសង្ឃឹមថាកីឡាករក្មេងទាំង ២នេះ នឹងមានអនាគតល្អ៕

មតិយោបល់