Liverpool បើកឆាកដំបូង កក់ ៣ពិន្ទុ និង ៣គ្រាប់ ជាស្រេច

ការប្រកួតបាល់ទាត់លីគកំពូលអង់គ្លេស English Premier League រដូវកាល ២០១៩/២០២០ បានចាប់ផ្តើមដំណើរការឡើងវិញហើយ ដោយគិតចាប់ពីថ្ងៃទី ៨ខែសីហា ឆ្នាំ ២០១៩ តទៅ។

បើកឆាកដំបូង គឺជាជំនួបរវាង Liverpool ជាមួយនឹង Norwich City ! ក្រុមជើងឯករង Premier League, Liverpool បានប្រកួតឈ្នះ ក្រុមជើងឯក Championship, Norwich ដោយលទ្ធផល ៤ទល់នឹង១ កាលពីយប់មិញនេះ។

គ្រាប់ទី ១របស់ Liverpool គឺជាគ្រាប់ own goal របស់ Grant Hanley ខ្សែការពារ Norwich។ បន្ទាប់គ្រាប់ទី ២ ធ្វើបានដោយខ្សែបម្រើប្រយុទ្ធស្រួច Mohamed Salah ខណៈគ្រាប់ទី ៣ រកបានដោយខ្សែការពារ Virgil van Dijk និងគ្រាប់ទី ៤ រកបានដោយ Divock Origi។ ទាំង ៤គ្រាប់របស់ Liverpool គឺសុទ្ធសឹងតែរកបាននៅតង់ទី ១។ ប៉ុន្តែនៅតង់ទី ២ Norwich ក៏រកបាន ១គ្រាប់វិញ ធ្វើបានដោយ Teemu Pukki នៅនាទីទី ៦៤។ ដូច្នេះ ចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Liverpool យកឈ្នះ ដោយលទ្ធផល ៤ទល់នឹង១ កក់ ៣ពិន្ទុ ឈរលើកំពូលតារាង Premier League ជាបណ្តោះអាសន្ន ជាមួយនឹងគ្រាប់បាល់ចំណេញចំនួន ៣គ្រាប់។

Liverpool vs Norwich City EPL Preview

នៅយប់នេះ ក៏មានការប្រកួតជាបន្តទៀតផងដែរ ដោយក្នុងនោះរួមមាន (គិតម៉ោងក្នុងប្រទេសកម្ពុជា)៖

– West Ham vs Manchester City ម៉ោង ៧និង៣០នាទីយប់
– Bournemouth vs Sheffield United ម៉ោង ៩យប់
– Burnley vs Southampton ម៉ោង ៩យប់
– Crystal Palace vs Everton ម៉ោង ៩យប់
– Watford vs Brighton & Hove Albion ម៉ោង ៩យប់
– Tottenham vs Aston Villa ម៉ោង ១០និងង៣០នាទីយប់៕

មតិយោបល់