គ្រូបង្វឹកថ្មី ៣នាក់ ដែលនឹងទទួលរងសម្ពាធខ្លាំងពី Premier League រដូវកាលថ្មី

នៅចុងរដូវកាល Premier League ២០១៨/២០១៩ ក្លឹបមួយចំនួនក្នុងក្របខណ្ឌ Premier League បានសម្រេចផ្លាស់ប្តូរគ្រូបង្វឹកថ្មី។ ក្នុងនោះ គឺដោយហេតុផលនៃការបណ្តេញគ្រូបង្វឹកចាស់ផង ឬ ក៏គ្រូបង្វឹកចាស់ត្រូវប្តូរទៅក្លឹបផ្សេងផង។

ទោះបីជាតែងតាំងថ្មី ប៉ុន្តែមានគ្រូបង្វឹកមួយចំនួន អាចប្រឈមនឹងហានិភ័យពីការបណ្តេញចេញជាបន្ត។ គ្រូបង្វឹកទាំងនោះ មានដូចជា៖

១. លោក Frank Lampard គ្រូបង្វឹក Chelsea

វត្តមានលោករបស់លោក Lampard មក Chelsea វិញ គឺដោយសារតែលោក Maurizio Sarri ត្រូវចេញទៅដឹកនាំ នៅ Juventus។ កន្លងមកមានព័ត៌មានថា ម្ចាស់ក្លឹប Chelsea មិនដាក់សម្ពាធ Lampard ឲ្យត្រូវតែប្រជែងជើងឯក Premier League នោះទេ។ ប៉ុន្តែចង់ ឬ មិនចង់ Lampard ត្រូវតែបង្ហាញការដឹកនាំយ៉ាងល្អ ដល់ Chelsea ដើម្បីកុំក្តីសង្ឃឹមរបស់អ្នកគាំទ្រ ត្រូវរលាយ។

២. លោក Graham Potter គ្រូបង្វឹកក្លឹប Brighton

បន្ទាប់ពីបណ្តេញលោក Chris Hughton ចេញ ក្លឹប Brighton ក៏បានតែងតាំងលោក Graham Potter ជំនួសភ្លាមៗតែម្តង។ លោក Potter បានចុះកុងត្រារយៈពេល ៤ឆ្នាំ ជាមួយ Brighton ប៉ុន្តែប្រសិនបើគាត់មិនអាចជួយទប់ Brighton កុំឲ្យធ្លាក់ទៅក្នុង Championship ទេ នោះគាត់នឹងអាចមានភាគរយច្រើន ក្នុងការខ្ទាតចេញពី Brighton មិនខាន។

៣. លោក Steve Bruce គ្រូបង្វឹក Newcastle

គ្រូបង្វឹកវ័យ ៥៨ឆ្នាំនេះ មកជំនួសតំណែងលោក Rafa Benitez ដែលបានរត់ចោល Newcastle ទៅដឹកនាំក្នុងក្លឹប នៅប្រទេសចិន ។ ត្បិតតែមានបទពិសោធន៍ច្រើន ប៉ុន្តែលោក Bruce ក៏ត្រូវរងសម្ពាធមិនធម្មតាដែរ ព្រោះថា Premier League ពិតជាមានការប្រកួតប្រជែងខ្លាំងមែនទែន។ លោក Bruce ធ្លាប់ក្លាយជាគ្រូបង្វឹក ១១ក្លឹបមកហើយតាំងពីឆ្នាំ ១៩៩៨៕

Our mistakes in Man Utd match laid bare’ – AC Milan head coach

មតិយោបល់