កីឡាករវ័យក្មេង ៧នាក់ ដែលត្រៀមបំបែកកំណត់ត្រា នៅ Premier League ឆ្នាំនេះ

Premier League លីគកំពូលរបស់អង់គ្លេស នឹងត្រូវមកបើករដូវកាលថ្មី ២០១៨/២០១៩ ចាប់ពីថ្ងៃទី ៩ខែសីហា ឆ្នាំ ២០១៩។ មានកីឡាករថ្មីៗជាច្រើន បានផ្លាស់មកកាន់អង់គ្លេស ហើយក៏មានកីឡាករនៅលីគអង់គ្លេសស្រាប់ តែបានប្តូរក្លឹប។

ក្នុងនោះ ក៏មានកីឡាករវ័យក្មេងអាយុ ២០ឆ្នាំ និងក្រោម ២០ឆ្នាំ ៧នាក់ ដែល Fox Sports ជាខេមរភាសា មើលឃើញថា ពួកគេអាចនឹងលេចធ្លោខ្លាំង ក្នុងរដូវកាលថ្មីនេះ។ កីឡាករទាំងនោះ រួមមាន៖

១. Max Aarons កីឡាករវ័យ ១៩ឆ្នាំ របស់ Norwich City

កាលពីរដូវកាលមុន កីឡាករខ្សែការពារវ័យក្មេងនេះ បានបង្ហាញខ្លួនឲ្យ Norwich ពេញមួយរដូវកាលតែម្តង ពោលគឺ ៤១ប្រកួត រហូតដល់ក្លឹបអាចឡើងពី Championship មកកាន់ Premier League បាន។ បន្ទាប់ពីបានជាប់ឈ្មោះ ជាកីឡាករវ័យក្មេងល្អបំផុតប្រចាំរដូវកាល ២០១៨/២០១៩ នៅ EFL មានដំណឹងថា មានក្លឹបនៅ Premier League ដូចជា Manchester United និង Tottenham ក៏ចាប់អារម្មណ៍ចង់បានកីឡាករម្នាក់នេះដែរ។

២. Phil Foden កីឡាករវ័យ ១៩ឆ្នាំ របស់ក្លឹប Manchester City

ជាយុវជនថ្នាលរបស់ Man City ខ្សែបម្រើប្រយុទ្ធអង់គ្លេសវ័យក្មេងនេះ បានក្លាយជាកីឡាករដ៏អំណោយផលបំផុតរបស់ក្រុម ក៏ដូចជារបស់ក្របខណ្ឌ Premier League។ គេបានឆ្លងកាត់ដំណើរជោគជ័យជាមួយក្រុមមេឃា ជាច្រើនមកហើយ ដូច្នេះនៅរដូវកាលនេះ Foden ក៏អាចនឹងក្លាយជាជម្រើសដ៏គាប់ប្រសើរបន្តទៀតដែរ។

៣. Morgan Gibbs-White កីឡាករវ័យ ១៩ឆ្នាំ របស់ក្លឹប Wolves

កាលពីរដូវកាលមុន កីឡាករវ័យក្មេងនេះ បង្ហាញខ្លួនឲ្យ Wolves បានតែ ២៦ដងប៉ុណ្ណោះ ហើយមានតែ ៥ដងប៉ុណ្ណោះ ដែលគេបានលេងក្នុងជម្រើស ១១នាក់ដំបូង។ ដូច្នេះនៅរដូវកាលថ្មីនេះ White ត្រូវតែព្យាយាមធ្វើយ៉ាងណា ដណ្តើមឲ្យបានកៅអីក្នុងជម្រើស ១១នាក់ដំបូង ខណៈនៅរដូវកាលនេះ Wolves ត្រូវធ្វើការងារធ្ងន់ទាំងនៅលីគអង់គ្លេស និង Europa League។

៤. Mason Greenwood កីឡាករវ័យ ១៧ឆ្នាំ របស់ Manchester United

គេគឺជាសមទ្ធិផលរបស់ Man Utd ដែលបានបង្ហាញទេពកោសល្យគួរជាទីចាប់អារម្មណ៍ តាំងពីការប្រកួតនៅក្របខណ្ឌ Champions League ជាមួយ PSG កាលពីរដូវកាលមុន។ ឆ្លងកាត់តាមការប្រកួត pre-season កន្លងមក អាចធ្វើឲ្យមានការសន្និដ្ឋានថា នៅរដូវកាលថ្មីនេះ Greenwood អាចនឹងក្លាយជាខ្សែប្រយុទ្ធវ័យក្មេងរបស់ Man Utd តាមរយៈជំនាញជើងឆ្វេងរបស់គេ។

៥. Lloyd Kelly កីឡាករវ័យ ២០ឆ្នាំ របស់ Bournemouth

ខ្សែការពារត្រូវបាន Bournemouth ទិញពីក្លឹប Bristol City ក្នុងក្របខណ្ឌ Championship ក្នុងតម្លៃ ១៣លានផោន ដែលជាតម្លៃថ្លៃគួរសមដែរសម្រាប់ខ្សែការពារនៅ Bournemouth។

៦. Mason Mount កីឡាករវ័យ ២០ឆ្នាំ របស់ក្លឹប Chelsea

ក្រោយពេលមានជំនាញខ្ចីជើង នៅក្លឹប Derby County នៅរដូវកាលមុន គ្រូបង្វឹកលោក Frank Lampark ក៏រំពឹងថា Mount នឹងបង្ហាញខ្លួនបានយ៉ាងល្អ នៅ Chelsea។ បើគាត់មិនរំពឹងទេ គាត់ក៏មិនយក Mount ពី Derby មក Chelsea វិញដែរ!

៧. Callum Slattery កីឡាករវ័យ ២០ឆ្នាំ របស់ក្លឹប Southampton

Southampton ជាក្លឹបមួយ ដែលគេបានចាត់ទុកថា ពូកែបណ្តុះកីឡាករ ដោយក្នុងនោះក្លឹបបានអភិវឌ្ឍ កីឡាករថ្នាល លក់បានថ្លៃៗ ដូចជា Gareth Bale, Luke Shaw និង Alex Oxlade-Chamberlainជាដើម។ ចំពោះ Callum Slattery គេក៏រំបឹងថា គេនឹងក្លាយជាខ្សែបម្រើ ដែលមានអនាគតល្អ ដូចកីឡាករទាំងនោះដែរ៕

Vertonghen hails Son as one of “Premier League’s best”

មតិយោបល់