លោក Guardiola រកឃើញគូប្រជែងថ្មី ពេលឃើញ Maguire ទៅ Man Utd

គ្រូបង្វឹកក្រុមមេឃា Manchester United លោក Pep Guardiola បានសរសើរដល់ខ្សែការពារដែល Man Utd សម្រេចទិញក្នុងតម្លៃជាង ៨០លានផោន កីឡាករអង់គ្លេស Harry Maguire។ យ៉ាងណាក៏ដោយ លោក Guardiola អះអាងថា ក្លឹបរបស់លោក គ្មានប្រាក់ ៨០លានផោន សម្រាប់ទិញខ្សែការពារបែបហ្នឹងនោះទេ។

លោក Guardiola បាននិយាយថា៖ «Maguire គឺជាលំដាប់កំពូលកីឡាករ។ យើងក៏ចាប់អារម្មណ៍គាត់ដែរ ប៉ុន្តែយើងមិនអាចផ្គត់ផ្គង់តម្លៃខ្លួនកាត់បានទេ។ អបអរសាទរដល់ពួកគេផង (អបអរដល់ Man Utd ដែលទិញបាន)។ Maguire ល្អខ្លាំងណាស់។ គាត់មានសមត្ថភាពមិនគួរឲ្យជឿ នៅ World Cup គាត់ខ្លាំង រហ័ស ហើយនៅក្មេង។ គាត់មានគ្រប់គុណសម្បត្តិ»។


ក្រៅពីការសរសើរនេះ លោក Guardiola ក៏បានសម្តែងការបារម្ភពីគូប្រជែងមួយទៀតដែរ ក្នុងរដូវកាលថ្មី គឺ Man Utd ។ លោក Guardiola បាននិយាយថា៖ «ខ្ញុំមិនដឹងទេថា យើងមានគូប្រជែងតែ ២ដូចរដូវកាលមុន។ United ជាមួយ Maguire, Arsenal, Chelsea, Tottenham គឺសុទ្ធតែធ្វើបានល្អ ក្នុង pre-season។ វាប្រាកដជាមានគូប្រជែងច្រើន»។

Man City ‘couldn’t afford’ Harry Maguire – Guardiola

គួរជម្រាបជូនថា Man City គឺជាក្រុមការពារជើងឯក Premier League ជាថ្មី នៅរដូវកាល ២០១៩/២០២០ បន្ទាប់ពីគេបានក្លាយជាជើងឯកលីគកំពូលអង់គ្លេសនេះ កាលពីឆ្នាំ ២០១៨ និង ២០១៩។  Man City ក្លាយជាជើងឯក Community Shield ក្រោយការភ្លាត់របស់ Liverpool ៕

មតិយោបល់