កីឡាករវ័យក្មេងតម្លៃ ៤០០លានផោន ១០នាក់ ដែលត្រៀមរះនៅ Premier League រដូវកាលថ្មី!

រដូវកាលនៃការប្រកួតបាល់ទាត់លីគកំពូលរបស់អង់គ្លេស Premier League ២០១៨/២០១៩ នឹងចាប់ផ្តើមពីយប់ថ្ងៃសុក្រ ទី ០៩ខែសីហា ឆ្នាំ ២០១៩តទៅ (គិតម៉ោងក្នុងប្រទេសអង់គ្លេស)។ ជំនួបដំបូងនៅ Premier League រដូវកាលថ្មី គឺ Liverpool ត្រូវបើកទ្វារផ្ទះទទួលស្វាគមន៍ក្រុមមកពី Championship គឺ Norwich City។

ស្របពេលដែល Premier League រដូវកាលថ្មី ឈានមកដល់ Fox Sports ជាខេមរភាសា ក៏ចង់បង្ហាញមិត្តអ្នកអាន ពីកីឡាករវ័យក្មេងចំនួន ១០នាក់ ដែលក្លឹបនៅ Premier League បានទិញមក ក្នុងតម្លៃខ្លួនមួយ ដោយខ្លះ មានថ្លៃខ្លាំង និងខ្លះមានមធ្យម។ ពួកគេទាំង ១០នាក់ គ្រោងនឹងរះចែងចាំង ដោយលោកអ្នកមិនគួររំលងការតាមដាននោះទេ។ ពួកគេទាំង ១០នាក់នោះ រួមមាន៖

Is Manchester City the greatest premier league team?

១. Daniel James ត្រូវ Manchester United ទិញមកក្នុងតម្លៃ ១៥លានផោន

Man United ទិញ​បាន​កីឡាករ​ដំបូង​​សម្រាប់​អំឡុងពេល​ដោះដូរ​កីឡាករលើក​នេះ

ក្នុងការប្រកួត Pre-season កន្លងមកនេះ ខ្សែបម្រើវ័យ ២១ឆ្នាំនេះ ក៏បានបង្ហាញខ្លួនឲ្យ Man Utd ដែរ ហើយការបង្ហាញខ្លួននោះ ត្រូវបានគេចាត់ទុកថា មានភាពល្អប្រសើរ។ កីឡាករសញ្ជាតិវែលនេះ លេងបានយ៉ាងល្អ ឲ្យក្រុម Swansea កាលពីរដូវកាលមុន នៅ Championship ដូច្នេះហើយ ទើប Man Utd ខំអូសទាញគេមកទាល់តែបាន។

២. Nicolas Pepe ត្រូវ Arsenal ទិញមកក្នុងតម្លៃ ៧២លានផោន

ហេតុផល ២យ៉ាង ដែល Nicolas Pepe បែរខ្នងពី Napoli បែរមុខដាក់ Arsenal

Pepe មិនទាន់បានបង្ហាញខ្លួនឲ្យ Arsenal នៅឡើយទេ ព្រោះកាំភ្លើងធំ ទើបតែសម្រេចការចុះកុងត្រាជាផ្លូវការ កាលពីចុងសប្តាហ៍។ ដូច្នេះ កីឡាករ Ivory Coast ដែលជាកីឡាករអាហ្វ្រិកមានតម្លៃខ្លួនថ្លៃបំផុតម្នាក់នេះ ត្រូវតែព្យាយាមធ្វើយ៉ាងណាផ្គាប់ចិត្តអ្នកគាំទ្រកាំភ្លើងធំឲ្យបាន។ មិនត្រឹមតែអ្នកគាំទ្រទេ គេក៏ត្រូវតែព្យាយាមប្រកួតប្រជែងសមត្ថភាពយ៉ាងខ្លាំងជាមួយខ្សែប្រយុទ្ធឆ្នើមៗផ្សេងទៀត ដូចជា Pierre-Emerick Aubameyang និង Alexandre Lacazette ជាដើម។

៣. Dani Ceballos ត្រូវ Arsenal ខ្ចីជើងពី Real Madrid

Real Madrid ឱ្យ​កីឡាករ Ceballos ទៅ​ក្លឹប Arsenal ខ្ចីជើង

Ceballos មក Arsenal ក្នុងលក្ខខណ្ឌខ្ចីជើងមែន ប៉ុន្តែខ្សែបម្រើអេស្ប៉ាញវ័យ ២២ឆ្នាំនេះ ត្រូវបានលោក Unai Emery យកមកដើម្បីជំនួសតំណែង Aaron Ramsey ដែលត្រូវបានផ្ទេរទៅកាន់ក្លឹប Juventus ហើយ។ នៅ Real Madrid កីឡាកររូបនេះ មិនសូវជាបានជាប់ជាជម្រើស ១១នាក់ដំបូងទេ ដូច្នេះគេចង់ដឹងណាស់ថា តើពេលគាត់មកដល់ Arsenal គាត់នឹងទទួលបានឱកាសជម្រើសដំបូងរហូតទេ?

៤. Sebastien Haller ត្រូវ West Ham ទិញក្នុងតម្លៃ ៤២លានផោន

តម្លៃ ៤២លានផោន មិនមែនតម្លៃធម្មតាទេ សម្រាប់ West Ham។ ខ្សែប្រយុទ្ធបារាំងវ័យ ២៥ឆ្នាំនេះ បានក្លាយជាខ្សែប្រយុទ្ធទី ៣៩របស់ West Ham ហើយ គិតតាំងពីខែមករា ឆ្នាំ ២០១០មក។ ខ្សែប្រយុទ្ធ ៣៨នាក់មុនៗ មិនបានធ្វើឲ្យ West Ham ទទួលបានលទ្ធផលគាប់ប្រសើរខ្លាំងទេ ដូច្នេះ Haller ត្រូវតែប្រឹងប្រែងឲ្យខ្លាំងមែនទែន ដើម្បីតំណែងមួយនេះ។

៥. Rodri ត្រូវ Manchester City ទិញក្នុងតម្លៃ ៦៣លានផោន

ក្លឹប Manchester City ទិញ​បាន​កីឡាករ​ទី១ សម្រាប់​រដូវ​ក្ដៅ​នេះ

គ្រាន់តែមកដល់ Man City ភ្លាម ខ្សែបម្រើកណ្តាលវ័យ ២៣ឆ្នាំនេះ ក៏បានលើកពាន Community Shield ជាមួយក្រុមមេឃាតែម្តង កាលពីចុងសប្តាហ៍កន្លងទៅ។ មិនត្រឹមតែប៉ុណ្ណោះ Rodri ក៏ត្រូវបានអ្នកគាំទ្រ និងលោកគ្រូបង្វឹក Pep Guardiola ផ្ទាល់ សរសើរពីភាពរវាសរវៃនៃការលេងរបស់គេ ក្នុងការប្រកួត pre-season នាពេលកន្លងមក។ ដូច្នេះ Rodri ត្រូវតែបន្តរក្សាទម្រង់លេងបែបនេះ និងជាពិសេសត្រូវតែព្យាយាមរក្សាតំណែងនៅជម្រើសទី ១ ដោយសារតែ City គឺប្រមូលផ្តុំដោយកំពូលកីឡាករជាច្រើន។

៦. Joelinton ត្រូវ Newcastle United ទិញក្នុងតម្លៃ ៤០លានផោន

តម្លៃនេះ ពិតជាមិនធម្មតាឡើយសម្រាប់ Newcastle ដែលជាក្រុមហៀបនឹងធ្លាក់ទៅ Championship កាលពីរដូវកាលមុននោះ។ នេះគឺជាការចុះកុងត្រាបំបែកតម្លៃកំណត់ត្រារបស់ក្លឹប! ប៉ុន្តែវាអាចពិបាកសម្រាប់ ខ្សែប្រយុទ្ធប្រេស៊ីល វ័យ ២២ឆ្នាំ Joelinton ព្រោះថាគាត់ត្រូវប្រជែងរកគ្រាប់បាល់ ជាមួយក្រុមខ្លាំងៗផ្សេងទៀត ដូចជា Man City, Liverpool, Chelsea, Arsenal, Tottenham ជាដើម។

៧. Christian Pulisic ត្រូវ Chelsea ទិញក្នុងតម្លៃ ៥៨លានផោន

Pulisic មក Chelsea ដោយត្រូវបានគេរំពឹងថា នឹងអាចជំនួសកន្លែង Eden Hazard ដែលត្រូវបានផ្ទេរទៅកាន់ Real Madrid។ កាលនៅក្លឹបចាស់ Borrusia Dortmund ខ្សែបម្រើប្រយុទ្ធសញ្ជាតិអាមេរិកនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយមានជំនាញខាងការបញ្ចូនបាល់។ ដូច្នេះ គេសង្ឃឹមកីលាកវ័យ ២២ឆ្នាំ នឹងផ្តល់អ្វីថ្មី និងប្រសើរសម្រាប់ Chelsea ទោះបីជាគាត់ពាក់អាវលេខ ២២ក៏ដោយ។

៨. Anguy Ndombele ត្រូវ Tottenham ទិញមកក្នុងតម្លៃ ៦៥លានផោន

Ndombele ផ្ទេរចូល Tottenham ក្នុង​តម្លៃ​ជាប់​កំណត់ត្រា​របស់ក្លឹប

ក្នុងតម្លៃ ៦៥លានផោន ដែលជាតម្លៃដែល Spurs កម្រនឹងចំណាយនោះ Ndombele បានក្លាយជាកីឡាករសំខាន់ ក្នុងតំបន់កណ្តាលរបស់ ក្រុមមាន់ខ្នាយមាស ដែលខកខានឱកាសក្លាយជាជើងឯក Champions League កាលពីរដូវកាលមុន។ ខ្សែបម្រើបារាំង វ័យ ២២ឆ្នាំ មកអង់គ្លេសពេលនេះ គឺដើម្បីបំពេញមហិច្ឆតា ចង់ក្លាយជាជើងឯករបស់ Spurs ឲ្យបានក្នុងរដូវកាលនេះ។ ម្ល៉ោះហើយ ទើបគេជារ៉ាដា នៃការតាមឃ្លាំមើលរបស់អ្នកគាំទ្របាល់ទាត់ដែរ។

៩. Patrick Cutrone ត្រូវ Wolves ទិញក្នុងតម្លៃ ១៧លានផោន

ខ្សែប្រយុទ្ធអ៊ីតាលី វ័យ ២១ឆ្នាំនេះ ត្រូវបានអ្នកគាំទ្រ AC Milan ពេញចិត្តគួរសមដែរ ក្នុងអំឡុងពេល ២រដូវកាលរបស់គេ នៅទីនោះ។ ដូច្នេះ ពេលមកកាន់អង់គ្លេស គេក៏នៅតែចង់ឃើញភាពប៉ិនប្រសប់របស់កីឡាករវ័យក្មេងនេះដែរ។ កាលពីរដូវកាលមុន Diogo Jota និង Ruben Neves គឺជាតួឯកវ័យក្មេងរបស់ Wolves ហើយគេសង្ស័យថា នៅរដូវកាលថ្មីនេះ Cutrone នឹងអាចធ្វើបានដូចកីឡាករព័រទុយហ្គាល់ទាំង ២នេះដែរ។

១០. Wesley Moraes ត្រូវ Aston Villa ទិញមកក្នុងតម្លៃ ២២លានផោន

Wesley Moraes គឺជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករជាច្រើននាក់ ដែល Aston Villa បានចំណាយដល់ទៅជាង ១៣០លានផោន ទិញមក សម្រាប់រដូវកាលថ្មី។ Wesley Moraes ផ្តើមចេញពីជីវិតជាមនុស្ស ដែលស្ទើរតែត្រូវគេទាត់ចោល ព្រោះថាគាត់ជាក្មេងកំព្រា តាំងពីអាយុ ៩ឆ្នាំ ហើយបន្ទាប់មក គាត់បានមានកូនផ្ទាល់ខ្លួន ក្នុងវ័យ ១៥ឆ្នាំ។ យ៉ាងណាក៏ដោយ កំហុសឆ្គងយុវវ័យនេះ ធ្វើឲ្យខ្សែប្រយុទ្ធប្រេស៊ីលនេះ ប្រឹងប្រែងលេងបាល់ ក្នុងក្លឹបនៃប្រទេសបែលហ្ស៊ិក ដោយកាលពីរដូវកាលមុន គាត់រកបាន ១៧គ្រាប់ និងជួយ assists រហូតដល់ ១០គ្រាប់។ ប្រការនេះហើយ ទើប Aston Villa មិនខ្លាចនឹងយកគាត់មកសាងប្រវត្តិរូបជាថ្មី៕

មតិយោបល់