Arsenal ទាក់ទង Barcelona ស្ងាត់ៗខ្ចីជើង P.Coutinho

ស្របពេលដែល Arsenal ត្រូវប្រកួតក្នុងកីឡដ្ឋាន Nou Camp ជាមួយ Barcelona ក្នុងកម្មវិធីពានរង្វាន់ Joan Gamper Trophy សារព័ត៌មានអេស្ប៉ាញ បានចុះផ្សាយថា Arsenal បានរៀបគម្រោងពិភាក្សាជាមួយ Barcelona ដើម្បីខ្ចីជើងខ្សែប្រយុទ្ធប្រេស៊ីល Philipe Coutinho មក Premier League។

ជារឿយៗ គឺតែតែមានដំណឹងថា Barcelona ចង់ឲ្យ Coutinho ចេញនៅរដូវកាលក្រោយ ប៉ុន្តែក្លឹបអ្នកមានបុណ្យ ពិតជាពិបាកក្នុងការរកក្លឹបណាមួយ ដែលអាចផ្តល់តម្លៃឲ្យស្មើពេល Barcelona ទិញកីឡាករវ័យ ២៦ឆ្នាំនេះ ពី Liverpool ណាស់។ ដូច្នេះហើយ Barcelona មានតែត្រូវទុក Coutinho សិន ទោះបីជាក្លឹបនៅ Premier League ផ្សេងទៀត ដូចជា Liverpool, Man Utd និង Chelsea ក៏ចង់បាន Coutinho ដែរ។

យ៉ាងណាក៏ដោយ សម្រាប់ Arsenal ការដែលគេអាចមានប្រៀបក្នុងការទទួលបាន Coutinho ព្រោះគេមានលក្ខខណ្ឌខ្ចីជើង តែក៏ត្រូវចំណាយប្រាក់ប្រមាណ ២៧លានផោន សម្រាប់ការខ្ចីជើងនេះដែរ។ ដូច្នេះ អ្នកចំណេញគឺអាចជា Barcelona ដែលនៅតែអាចរក្សា Coutinho បាន ហើយទទួលបាន ២៧លានផោន ពីការដោះដូរនេះទៀត។

Pepe រីករាយ​ដែល​បាន​លេង​ជាមួយ​ Lacazette នៅ Arsenal

គួរជម្រាបជូនថា នៅចុងរដូវកាលនេះ Arsenal បានខ្ចីជើង Dani Ceballos ពី Real Madrid ក្នុងទម្រង់ដូចអ្វីដែលគេចង់និយាយជាមួយ Barcelona ដែរ។ ប្រសិនបើ Arsenal អាចទទួលបាន Coutinho បន្ថែម នោះគេនឹងមានខ្សែប្រយុទ្ធជម្រើសទី ១ ឡើងដល់ ៤នាក់ ដែលរួមមានដូចជា Pierre Aubameyang, Lacazette, Nicolas Pepe ដែលទើបតែទិញបានពី Lille ក្នុងតម្លៃ ៧២លានផោន បូកនឹង Coutinho ដែរ៕

មតិយោបល់