អ្នកគាំទ្រ​ក្លឹប Arsenal មិនសប្បាយចិត្ត​ដែល​ម្ចាស់​ក្លឹប​ចំណាយ​ទុនធំ​លើ​ក្លឹបបាល់ឱប​របស់គាត់

អ្នក​គាំ​ទ្រ​ក្លឹប Arsenal មិន​ពេញ​ចិត្ត​ចំពោះ​​របៀប​គ្រប់​គ្រង​ក្លឹប​ក្នុង​អំឡុ​ងមួយ​រយៈ​ពេល​ចុងក្រោយ​នេះ​នោះទេ ហើយ​ពួកគេ​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​នេះ​ចំពោះ​ម្ចាស់ក្លឹប​គឺ​លោក Stan Kroenke។

ម្ចាស់​ក្លឹប Arsenal  ទើប​តែ​បាន​ចំណាយ​ប្រាក់ ២ ៦០០លានដុល្លារ​ដើម្បី​សាងសង់​កីឡដ្ឋានថ្មី​សម្រាប់ក្លឹប​បាល់ឱប Los Angeles Rams របស់គាត់ ខណៈ​ពេល​ដែល​ក្លឹប Arsenal បាន​ខក​ខាន​ការ​ប្រកួត​ឆេមពានស៍​លីគ​ ៣ឆ្នាំ​ជាប់គ្នា​ទៅ​ហើយ។ មិនតែប៉ុណ្ណោះ ក្នុងអំឡុងពេល​ដោះដូរ​កីឡាករ​លើក​នេះ គេ​នៅ​មិនទាន់​ទិញ​បាន​កីឡាករ​ណា​ម្នាក់​នៅ​ឡើយទេ។

សេចក្ដី​ថ្លែងការ​រួម​មួយ​ដែលធ្វើឡើង​ដោយ​ក្រុម​អ្នកគាំទ្រ​ក្លឹប​ Arsenal ផ្សេងៗគ្នា​ បាន​ចោទសួរ​ចំពោះ​​ការ​ប្ដេជ្ញាចិត្ត​របស់​លោក Kroenke ចំពោះ​ក្លឹប​មួយ​នេះថា៖ “ក្នុងនាមជា​អ្នកគាំទ្រ​ក្រុម Arsenal យើង​បាន​មើល​ឃើញ​ទាំងអារម្មណ៍​ក្ដៅ​ក្រហាយ​ចំពោះ​ការ​ធ្លាក់​ចុះ​ទម្រង់លេង​របស់​ក្លឹប​ក្នុងអំឡុង​ពេល​ ១០ឆ្នាំ​កន្លងមកនេះ”។ នៅពេល​ដែល​លោក Stan Kroenke ចាប់ផ្ដើម​ទិញ​ភាគ​ហ៊ុន​របស់​ក្លឹប Arsenal ក្លឹប​មួយ​នេះ​ទើប​តែ​បាន​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆេមពានស៍​លីគ​​លើក​ដំបូង​របស់ខ្លួន​ចប់​រួចរាល់។

សេចក្ដី​ថ្លែង​ការ​ខាង​លើ​បាន​បន្ត​ទៀតថា៖ “១២ឆ្នាំ​ហើយ Arsenal នឹង​ប្រកួត​​ពាន​រង្វាន់ Europa League ឆ្នាំ​ទី៣​ របស់ខ្លួន​។ នៅ​ក្រៅទីលានប្រកួត​ អ្នកគាំទ្រ​មានអារម្មណ៍​ថា​នេះជាពេល​វេលា​ដ៏អាក្រក់​បំផុត​​ដែល​ពួកគេ​មិនត្រូវបានឱ្យ​តម្លៃ ហើយ​យោបល់​របស់ពួកគេ​ក៏​មិនត្រូវ​បាន​ក្លឹប​ស្ដាប់​ និងទទួល​យកដែរ”។

ដោយប្រើឃ្លាថា #WeCareDoYou (ពួកយើង​ខ្វល់ខ្វាយ ចុះអ្នកវិញ?) អ្នកគាំទ្រ​ក្លឹប Arsenal បានសម្ដែង​ការ​មិនសប្បាយចិត្ត​របស់ពួកគេ ចំពោះ​របៀបគ្រប់គ្រងក្លឹប ហើយ​បានវាយប្រហារ​ចំពោះ​លោក Kroenke៕

 

 

Aaron Ramsey ផ្ញើសារជូន​កីឡាករក្លឹប Arsenal មុន​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ Europa League

មតិយោបល់