ហេតុផលដែល ខ្សែបម្រើ Real Madrid នេះ អាចជ្រើសយក Arsenal ជាង Spurs

នារយៈពេលចុងក្រោយនេះ មានដំណឹងជាបន្តបន្ទាប់មកថា ខ្សែបម្រើអេស្ប៉ាញ Dani Ceballos កំពុងត្រូវបានក្លឹប Tottenham Hotspur ទាក់ទងផ្ទេរមកកាន់ទីក្រុងឡុងដ៏។ ក្រៅពីដំណឹងនេះ គេក៏បានឃើញ Dani Ceballos មានវត្តមាននៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស នារយៈពេលថ្មីនេះផងដែរ។

ប៉ុន្តែវត្តមានរបស់ Ceballos នៅទីក្រុងឡុងដ៏ មិនបានធ្វើឲ្យអ្នកជំនាញខាងវិភាគបាល់ទាត់របស់ទូរទស្សន៍ Sky Sports លោក Dharmesh Sheth គិតថា Ceballos មកចរចាជាមួយ Tottenham ទេ តែគឺមកចរចាជាមួយ Arsenal ដែលជាក្រុមគូបដិបក្ខបំផុតរបស់ Spurs។

ការពិតទៅ Arsenal ទើបតែចាប់អារម្មណ៍លើ Dani Ceballos ប៉ុណ្ណោះ គឺក្រោយពេលដែល Spurs បានបង្ហើបពីចំណង់លើកីឡាករវ័យ ២២ឆ្នាំនេះដែរ។ ការចាប់អារម្មណ៍នេះ វាទំនងជាដោយសារក្លឹបទាំង ២ជាគូបដិបក្ខ ទើបបានជា Arsenal ចង់ធ្វើបែបនេះ ប៉ុន្តែម្យ៉ាងទៀត ក៏ដោយសារតែ Arsenal កំពុងតែនៅហេលហាលជាមួយនឹងតំបន់បម្រើរបស់ខ្លួនដែរ។

ចំពោះការវិភាគ ដែលថា Dani Ceballos អាចចាប់អារម្មណ៍លើ Arsenal ជាង Tottenham ព្រោះថា Dani Ceballos នៅតែចង់មានឈ្មោះជាមួយក្លឹប Real Madrid។ Arsenal ចង់បាន Dani Ceballos ត្រឹមតែជាក្នុងលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ ដែលខុសពី Tottenham ដែលចង់បានកីឡាករម្នាក់នេះផ្តាច់មុខតែម្តង។

Dani Ceballos មានវត្តមាននៅទីក្រុងឡុងដ៏។

តាមការសង្កេត Dani Ceballos ដូចជាមិនទាន់អស់អាល័យពី Real Madrid នោះទេ ទោះបីជាគេមិនសូវបានលេងពេញលេញក៏ដោយ ព្រោះ Real Madrid គឺជាក្លឹបធំមួយលើលោក។ យ៉ាងណា Arsenal ក៏ត្រូវតែចំណាយប្រាក់ ៤៥លានផោនលើតម្លៃផ្ទេរ Dani Ceballos ដែរ ទោះក្នុងលក្ខខណ្ឌខ្ចីជើងក៏ដោយ។

ខ្សែ​ការពារ​ Arsenal គឺ​ Shkodran Mustafi លេង​ខុសទីតាំង

សូមរម្លឹកជូនថា Dani Ceballos ត្រូវបាន Real Madrid ទិញពីក្លឹប Real Betis B កាលពីឆ្នាំ ២០១៧។ គិតពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩នេះ យុវជនក្លឹប Sevilla រូបនេះ ទើបតែបង្ហាញខ្លួនបាន ៣៥ដង និងស៊ុតបញ្ចូលទីបាន ៥គ្រាប់ ក្នុងនាមជាកីឡាករខ្សែបម្រើកណ្តាលពាក់អាវលេខ ២៤របស់ Real Madrid៕

មតិយោបល់