លោក Jurgen Klopp រាំងខ្ទប់គោលបំណងរបស់ Steven Gerrard

អ្នកចាត់ការទូទៅក្លឹប Liverpool លោក Jurgen Klopp បានបិទខ្ទប់គោលបំណងចង់ចុះកុងត្រាយកកីឡាករ Ryan Kent របស់ Steven Gerrard។ ការបិទខ្ទប់នោះ គឺលោក Klopp នឹងយក Kent ពីក្លឹប Rangers របស់ Gerrard មកវិញ។

ការពិតទៅ ខ្សែបម្រើប្រយុទ្ធស្លាបវ័យ ២២ឆ្នាំ Ryan Kent ដែលកើតចេញពីថ្នាលយុវជនរបស់ Liverpool នេះ មិនដែលបានបង្ហាញខ្លួនក្នុងឈុតធំរបស់ក្រុមហង្សក្រហមទេ ព្រោះថាតាំងពីបានចុះកុងត្រាលេងក្នុងឈុតធំមក ក្លឹបបានបញ្ចូនគេទៅលេងខ្ចីជើងជាបន្តបន្ទាប់ តាំងពីឆ្នាំ ២០១៥មក។

ហើយក្នុងរដូវកាល ២០១៨/២០១៩នេះ កីឡាករអង់គ្លេសនេះ ត្រូវបានបញ្ជូនពីខ្ចីជើងនៅក្លឹប Bristol City ទៅកាន់ក្លឹប Rangers របស់ប្រទេសស្កតឡែន ដែលមានលោក Steven Gerrard ជាគ្រូបង្វឹក។ នៅ Ranger ១ឆ្នាំ Kent ហាក់បង្ហាញទម្រង់លេងបានយ៉ាងល្អជាងមុនៗ។

គេជាចំណែកមួយជួយឲ្យក្រុម Ranger បញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ ២ ក្នុងក្របខណ្ឌ Scottish Premiership។ ហើយក៏បានជាប់ឈ្មោះជាកីឡាកររវ័យក្មេងលេងល្អបំផុតប្រចាំឆ្នាំនៅស្កតឡែន ឬ PFA Scotland Young Player of the Year award។

Alberto Moreno reveals several offers were made after Liverpool exit

ប្រការទាំងនេះហើយ ដែលធ្វើឲ្យលោក Steven Gerrard ដែលជាអតីតកីឡាករ Liverpool ដែរនោះ ចាប់អារម្មណ៍ចង់បានកីឡាកររូបនេះ មកក្លាយជាកីឡាកររបស់ខ្លួន ឬ បើពុំដូច្នោះគេ ក៏សុំបន្តកុងត្រាខ្ចីជើងមួយរដូវកាលទៀត។ ប៉ុន្តែលោក Jurgen Klopp បដិសេធដាច់ខាតមិនឲ្យមានរឿងនេះកើតឡើងទេ៕

មតិយោបល់