Diego Costa គ្រោងត្រលប់មក Premier League វិញ ក្រោយរងពិន័យធ្ងន់ករ នៅ La Liga

ខ្សែប្រយុទ្ធអេស្ប៉ាញ ដើមកំណើតប្រេស៊ីល Diego Costa កំពុងតែត្រៀមចរចាជាមួយក្លឹប Everton ដើម្បីត្រលប់មកកាន់ Premier League វិញ បន្ទាប់ពីបានទៅលេងក្នុងក្លឹប Altetico Madrid នៃប្រទេសអេស្ប៉ាញ ២ឆ្នាំមកហើយ។

ការសម្រេចចិត្តចរចាជាមួយ Everton នេះ ក៏ព្រោះតែខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំនេះ ហាក់ដូចជាបានដឹងខ្លួន នៅពេលដែលក្លឹប បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទិញខ្សែប្រយុទ្ធវ័យក្មេង Joao Felix ហើយក៏សម្រេចបន្តកុងត្រារយៈពេលវែង ទិញផ្តាច់ខ្សែប្រយុទ្ធ Alvaro Morata ពី Chelsea ទៀត។

មួយទៀត តាមរយៈអត្តចរិតឆេវឆាវរបស់គេ គ្រូបង្វឹក Atletico Madrid ទំនងជាពិបាកដាក់គេឲ្យចូលលេងក្នុងជម្រើសដំបូងណាស់។ គេនៅចាំបានថា Costa ធ្លាប់ទទួលបានកាតក្រហម និងត្រូវរងពិន័យ ៨ប្រកួត បន្ទាប់ពីបានស្រែកជេរអាជ្ញាកណ្តាល ក្នុងការប្រកួតជាមួយ Barcelona ក្នុងរដូវកាល ២០១៨/២០១៩។

Premier League transfer window is now open and this summer will see England’s top clubs splashing the cash.

ប៉ុន្តែទោះជាយ៉ាងណា ក៏ Costa នៅមានគុណតម្លៃ និងគុណសម្បត្តិជាច្រើន ក្នុងពិភពបាល់ទាត់ និងក្នុងនាមជាខ្សែប្រយុទ្ធ។ កាលនៅ Stamford Bridge ជាមួយ Chelsea ៣រដូវកាល គាត់បានជួយឲ្យតោខៀវ លើកពាន Premier League ដល់ទៅ ២ដង។ នៅ Premier League គាត់ក៏ធ្លាប់បង្ហាញខ្លួន បាន ១២០ប្រកួត និងស៊ុតបញ្ចូលទីបាន ៥៩គ្រាប់។ ចំណែកនៅ Atletico Madrid ២រដូវកាលមកនេះ គាត់បង្ហាញខ្លួនបាន ១៧៧ប្រកួត និងរកគ្រាប់បាល់បាន ៧៥គ្រាប់។

ហើយគេក៏នៅចាំថា ការចាកចេញពី Chelsea របស់ Costa ទៅកាន់ Altetico Madrid វិញនោះ មិនមែនមកបញ្ហាសមត្ថភាពទេ តែដោយសារពេលនោះ គាត់មានជម្លោះជាមួយលោក Antonio Conte រហូតមិនព្រមទៅហ្វឹកហាត់ ដើម្បីជម្រុញឲ្យក្លឹបលក់គាត់ចេញទៅកាន់អេស្ប៉ាញ ក្នុងតម្លៃ ៥៧លានផោន។
គ្រូបង្វឹកក្លឹប Everton លោក Marco Silva ចង់ឲ្យ Costa មកបំពេញចន្លោះប្រហោងនៅតំបន់ប្រយុទ្ធ ក៏ដូចជាមកពាក់អាចលេខ ៩ ដែលជាលេខកីឡាករសំខាន់ម្នាក់៕

មតិយោបល់