ក្លឹប Fenerbahce បញ្ជាក់ហេតុផល ដែលមិនត្រូវការ Mesut Ozil

នៅក្នុងសប្តាហ៍នេះ ក្លឹប Fenerbahce បានចេញសេចក្តីថ្លែងការណ៍មកបញ្ជាក់យ៉ាងច្បាស់ៗថា ក្លឹបស្រលាញ់ពេញចិត្ត និងគោរព Mesut Ozil ប៉ុន្តែគេមិនអាចមានលទ្ធភាពយកកីឡាកររូបនេះ មករួមក្រុមបាននោះទេ ទោះបីជាកីឡាករ ឬ ជាអ្វីក៏ដោយ។

ការចេញសេចក្តីថ្លែងការណ៍មកបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍នេះ មានដំណឹងជាហូរហែមកថា ក្លឹប Fenerbahce មានចេតនាចង់ទិញ Ozil ពី Arsenal។ ក្នុងសេចក្តីថ្លែងការណ៍នោះ Fenerbahce បានសរសេរថា៖

«… Mesut Ozil ជាមួយនឹងអាជីព និងភាពជោគជ័យរបស់គាត់ គឺគាត់បានតំណាងប្រទេសយើង (តួកគី) នៅក្រៅប្រទេស ដែលនេះគឺជាតម្លៃដ៏សំខាន់ ដែលធ្វើឲ្យគេបានស្គាល់អត្តសញ្ញាណនៃក្លឹប Fenerbahce ដែរ។ ប៉ុន្តែ Fenerbahce មិនមានគំនិតចង់បាន Mesut Ozil ទេ។ ក្រោមស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន ជំហានបែបនេះ មិនអាចទៅរួចទេ សម្រាប់ភាគីទាំង ២»។

គួរជម្រាបជូនថា Mesut Ozil អតីតកីឡាករជម្រើសជាតិអាល្លឺម៉ង់ ដើមកំណើតតួកគី ដូចជាមិនអាចឈរជើងក្នុងក្លឹប Arsenal បន្តទៀតបាននោះទេ នៅរដូវកាលក្រោយ ខណៈដែលគាត់មិនអាចជួយក្លឹប ឲ្យទទួលបានជោគជ័យ ក្នុងបេសកកម្មចុងក្រោយនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League។ មួយវិញទៀត គ្រូបង្វឹកថ្មី លោក Unai Emery ក៏មើលទៅ មិនពេញចិត្ត ដែលត្រូវបណ្តោយឲ្យក្លឹបចំណាយប្រាក់ មួយសប្តាហ៍ ៣៥ម៉ឺនផោន ទៅលើតម្លៃខ្លួនរបស់ Mesut Ozil ខណៈដែលកីឡាករវ័យ ៣០នេះ រូបនេះ បង្ហាញខ្លួនបានតែ ៣៥ដងប៉ុណ្ណោះ ពេញមួយរដូវកាល ២០១៨/២០១៩ និងស៊ុតបញ្ចូលទីបានតែ ៦គ្រាប់៕

Arsenal players miss penalties in front of media in Baku

 

មតិយោបល់