លទ្ធផល​ការ​ប្រកួត​ដំបូង​របស់ Chelsea ក្រោមការ​ដឹកនាំ​របស់​លោក Lampard

គ្រាប់​បាល់​របស់​កីឡាករ Michy Batshuayi បានជួយ​ឱ្យ​ Chelsea នាំ​មុខ​ក្លឹប Bohemians ក្នុងការប្រកួត​មួយ​ដែល​ជាការ​ប្រកួត​ដំបូង​ក្រោមការ​ដឹកាំ​របស់​លោក Frank Lampard ក្នុងតួនាទីជា​អ្នកចាត់ការ​ក្លឹប​ មុនពេល​ដែល​គូ​ប្រកួត​រក​បាន​មួយ​គ្រាប់តាមបានស្មើវិញ។

លោក Lampard បាន​ឆ្លៀតឱកាស​នេះ​ដើម្បី​ឱ្យ​កីឡាក​រ ២២រូប​សុទ្ធ​តែ​មានឱកាស​អាច​ចូល​លេង​បាន​នៅទឹកដី Dalymount Park ដែល​ក្នុង​នោះ​រួម​មាន​កីឡាករ with Willy Caballero, Cesar Azpilicueta, Danny Drinkwater និង Pedro សុទ្ធ​តែមានវត្តមាន​នៅ​ក្នុងជម្រើស​ ១១នាក់ដំបូង​​របស់ Chelsea។

កីឡាករ Michy Batshuayi ចំណាយពេលត្រឹមតែ ៨នាទីប៉ុណ្ណោះ​ដើម្បី​រក​គ្រាប់បាល់ដំបូង​របស់គេ​ ក្រោមការ​ដឹកនាំ​របស់​លោក Lampard។

លោក Lampard បានប្ដូរ​កីឡាករ​ ១១នាក់​ផ្សេងទៀត​ឱ្យ​ចូល​លេង​ក្នុងតង់ទី២ ដែលក្នុងនោះរួ​មមាន​កីឡាករ Kurt Zouma ដែលទើបវិល​ត្រឡប់​មកពីការខ្ចីជើងលេង​នៅ​ក្លឹបផ្សេង ហើយកីឡាករ Izzy Brown និង Tiemoue Bakayoko ក៏ទទួល​បានឱកាសបង្ហាញ​សមត្ថភាពដែរ។

កីឡាករ​ខ្សែ​បម្រើវ័យ​ក្មេង Billy Gilmour និង Bakayoko សុទ្ធ​តែមានឱកាស​រក​គ្រាប់បាល់​នៅ​ក្នុងតង់ទី២ ហើយ​ក្លឹប​ម្ចាស់ផ្ទះ​ក៏​មាន​ឱកាស​សាកល្បងសមត្ថភាព​អ្នកចាំទី​ Jamie Cumming របស់​ Chelsea ដែល​ទើបតែបានចូលលេង​ក្នុងតង់ទី២ ដែរ។

កីឡាករ​ខ្សែបម្រើរបស់ក្លឹប Bohemians គឺ Eric Molloy ធ្វើបានសម្រេច​នៅ​ ១នាទី​មុនចប់​ម៉ោងប្រកួត​ ញ៉ាំង​ឱ្យ​ក្លឹប​ទាំងពីរ​ទទួល​បាន​លទ្ធផល​ស្មើគ្នា ១ទល់​នឹង​១ ក្នុងការ​ប្រកួត​មិត្តភាព​ចន្លោះរដូវកាល​ដ៏គួរ​ឱ្យ​ជក់ចិត្ត​នេះ៕

 

Zidane’s first signing Militao presented at Real Madrid

មតិយោបល់