Alisson បំបែកកំណត់ត្រាដ៏សំខាន់ ក្នុងរយៈពេលតែ ៣ខែ

Alisson Becker អ្នកចាំទីប្រេស៊ីលរបស់ក្លឹប Liverpool បានក្លាយទៅជាកីឡាករដំបូង ដែលបានឈ្នះពានរង្វាន់សំខាន់ៗចំនួន ៣ ក្នុងមួយរដូវកាល។

ការឈ្នះពាននេះ ពានធ្វើឲ្យ Alisson ក្លាយជាកីឡាករដំបូង ដែលអាចគ្រងពានរង្វាន់ធំៗដល់ទៅ ៣ ក្នុងរយៈពេល ៣ខែ ដោយពានទាំងនោះ រួមមាន៖

១. ពានរង្វាន់អ្នកចាំទីឆ្នើម ប្រចាំក្របខណ្ឌ Premier League ដែលទទួលបាន នៅខែឧសភា
២. ពានរង្វាន់អ្នកចាំទីឆ្នើម ប្រចាំក្របខណ្ឌ Champions League ដែលទទួលបាន នៅខែមិថុនា
៣. ពានរង្វាន់អ្នកចាំទីឆ្នើម ប្រចាំព្រឹត្តិការណ៍ Copa America ២០១៩ ដែលទទួលបាន នៅខែកក្កដា

ក្នុងរដូវកាល ២០១៨/២០១៩ នេះ៖

Alisson ទាំងក្នុងក្រុមជម្រើសជាតិ និងក្នុងក្លឹប Liverpool លេងបានសរុប ៦២ប្រកួត ដោយក្នុងនោះ អាចសម្អាតសំណាញ់ទី (Clean sheets) បានដល់ទៅ ៣៦ប្រកួត និងនាំក្រុមទទួលបានពានរង្វាន់ចំនួន ២ គឺ Champions League សម្រាប់ Liverpool និង Copa America សម្រាប់ ប្រេស៊ីល។

ក្នុង Premier League អ្នកចាំទីវ័យ ២៦ឆ្នាំនេះ Clean sheet បាន ២១ប្រកួត ក្នុងចំណោមការប្រកួត ៣៨ប្រកួត ខណៈក្នុងការប្រកួត Champions League គេជួយឲ្យក្រុមមាន clean sheet ៦ប្រកួត និងនៅក្នុងព្រឹត្តិការណ៍ Copa America នាពេលកន្លងទៅថ្មីៗ គេជួយឲ្យប្រេស៊ីល មាន clean sheet ចំនួន ៥ដង។

‘Peru have the ambition to win championships’ – Gareca on Copa America final against Brazil

ជាការកត់សម្គាល់ Alisson ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីខ្លាំង នៅពេលគេបានទៅដល់ក្លឹប Liverpool តាំងពីខែកក្កដា ឆ្នាំ ២០១៨។ Liverpool បានបំបែកកំណត់ត្រា ទិញ Alisson ពីក្លឹប Roma ក្នុងតម្លៃជាង ៦៦លានផោន ប៉ុន្តែក្លឹបមិនបានខកបំណងចំពោះការចំណាយនេះទេ ព្រោះថា Alisson បានបំពេញកិត្តិយសដល់ក្លឹបជាច្រើន៕

 

មតិយោបល់