មូលហេតុ​ដែល​ Fred មិន​មាន​ឈ្មោះ​ក្នុង​សមាសភាព​​ប្រកួត​ចន្លោះ​រដូវកាល​របស់ Man United

ថ្មីៗនេះ ក្លឹប Manchester United ទើប​តែ​បាន​​ប្រកាស​ពី​សមាសភាព​ក្រុម ២៨រូប ដែល​នឹង​ចូល​រួម​​ការ​ធ្វើដំណើរ​ប្រកួត​ចន្លោះ​រដូវកាល​នៅ​ប្រទេស​អូស្ត្រាលី និង​​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ទ្វី​បអាស៊ី។ អ្វី​ដែល​គួ​រឱ្យ​ភ្ញាក់​​ផ្អើល​នោះ​គឺ​មាន​ឈ្មោះ​កីឡាករ Paul Pogba ប៉ុន្តែ​បែរជា​មិនមាន​ឈ្មោះ Fred និង Matteo Darmian ទៅ​វិញ។

ក្លឹប Manchester United នឹងជួបជាមួយ​ក្លឹប Perth Glory និង Leeds United នៅទឹកដីអូស្ត្រាលី ជាមួយ Inter Milan នៅ​សឹង្ហបុរី ជាមួយ​ក្លឹប Tottenham Hotspur នៅចិន និង​ AC Milan នៅវ៉េល។ ការ​ប្រកួត​ដំបូង​ចន្លោះ​រដូវកាល​ជាមួយ​ក្លឹប Perth Glory នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី១៣ ខែ​កក្កដា។

ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​ចូលរួម​ការ​ធ្វើដំណើរ​ប្រកួត​លើកនេះ៖

អ្នកចាំទី៖ David De Gea, Lee Grant, Joel Pereira, Sergio Romero.

ខ្សែការពារ៖ Diogo Dalot, Aaron Wan-Bissaka, Eric Bailly, Phil Jones, Victor Lindelof, Marcos Rojo, Chris Smalling, Axel Tuanzebe, Luke Shaw, Ashley Young.

ខ្សែ​បម្រើ៖ Tahith Chong, James Garner, Angel Gomes, Daniel James, Jesse Lingard, Nemanja Matic, Juan Mata, Scott McTominay, Andreas Pereira, Paul Pogba.

ខ្សែ​ប្រយុទ្ធ៖ Mason Greenwood, Romelu Lukaku, Anthony Martial, Marcus Rashford.

យ៉ាង​ណា​មិញ Fred និង Matteo Darmian មិន​មាន​ឈ្មោះ​ក្នុងបញ្ជីខាងលើនេះទេ ប៉ុន្តែ​ក្លឹប​បាន​បញ្ជាក់ថា ពួកគេ​នឹង​ចូលរួម​ផ្នែក​ណា​មួយ​នៃការ​ធ្វើ​ដំណើរ​ប្រកួត​នេះ។ មាន​សេចក្ដី​រាយការណ៍ថា កីឡាករ​ខ្សែបម្រើ​សញ្ជាតិ​ប្រេស៊ីល​​រូប​នេះ​នឹង​រៀបអាពាហ៍ពិពាហ៍​នៅ​ប៉ុន្មានថ្ងៃ​ខាង​មុខ ខណៈ​ដែល​កីឡាករ​ខ្សែការពារ​សញ្ជាតិ​អ៊ីតាលី​​ក៏​មាន​ធុរៈ​​ក្នុង​គ្រួសារ​ដែរ។

កីឡាករ​ដ៏សំខាន់​មួយ​រូប​ទៀត​ដែលមិន​មាន​ឈ្មោះ​ក្នុង​បញ្ជីខាង​លើ គឺ​កីឡាករ Alexis Sanchez ដែល​ទើប​តែ​ចប់តួនាទី​ពីការ​ប្រកួតពាន​រង្វាន់​ Copa America របស់គេ ហើយ​នឹងត្រូវ​សម្រាក​​មួយ​រយៈ រហូត​ដល់ពេល​ដែល​មិត្ត​រួម​ក្រុម​របស់គេ​វិល​ត្រឡប់មក​ពី​ការ​ធ្វើ​ដំណើរ​ប្រកួត​នេះ​វិញ៕

 

ក្លឹប Man United, Tottenham, Juventus, Inter Milan ត្រៀម​ប្រកួតពាន​រង្វាន់ International Champions Cup 2019 នៅសឹង្ហបុរី

មតិយោបល់