Lampard សប្បាយចិត្តនឹងការកំណត់ទិសដៅរបស់លោក Abramovich

អ្នកចាត់ការថ្មីរបស់ក្លឹប Chelsea គឺលោក Frank Lampard បានបង្ហើបឲ្យដឹងថា ម្ចាស់ក្លឹបលោក Roman Abramovich មិនបានទាមទារឲ្យគាត់ ត្រូវតែបញ្ចប់ក្នុងចំណាត់ថ្នាក់មួយ ដើម្បីបានលេងនៅក្របខណ្ឌ Champions League នោះទេ ក្នុងរដូវកាលដំបូង។ ប៉ុន្តែ Lampard បានបរិយាយថា ការងារថ្មីនៅ Chelsea នេះ គឺជា «ការប្រកួតប្រជែងដ៏ធំធេងបំផុតក្នុងអាជីពរបស់ខ្ញុំ»។ 

៥យ៉ាង ដែល Frank Lampard ចាំបាច់ត្រូវធ្វើដើម្បី Chelsea

អតីតកីឡាករដ៏ជោគជ័យរបស់ Chelsea វ័យ ៤១ឆ្នាំរូបនេះ បានត្រលប់មកដឹកនាំ នៅក្របខណ្ឌ Premier League ដោយរងថ្មបាក់ ព្រោះតែការបាត់បង់ Eden Hazard ទៅកាន់ក្លឹប Real Madrid ក៏ដូចជាចំពេលដែល Chelsea កំពុងតែត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ហាមឃាត់មិនឲ្យធ្វើការទិញកីឡាករថ្មី ពេញមួយរដូវកាល។

ទោះបីជាមកដឹកនាំក្នុងគ្រាលំបាកមែន ប៉ុន្តែ Lampard ក៏ប្តេជ្ញាដោយខ្លួនគាត់ថា គាត់នឹងព្យាយាមគ្រប់យ៉ាង ដើម្បី Chelsea ជាទីស្រលាញ់របស់លោក។ លោក Lampard បានរៀបរាប់ពីការពិភាក្សាជាមួយលោកម្ចាស់ក្លឹប Abramovich ប្រាប់ទៅអ្នកកាសែតថា៖

«វាពិតជាមានការប្រកួតប្រជែងច្រើនណាស់ ក្នុងលីគកំពូល រហូតដល់អាចធ្វើឲ្យយើងបាត់បង់ទស្សនៈ។ យើងបានពិភាក្សាពីការបាត់បង់ Eden Hazard ដែលជាកីឡាករដ៏អស្ចារ្យម្នាក់ ក្នុងលោក។ យើងបានយល់ពីបញ្ហានេះ ប៉ុន្តែក្នុងពេលជាមួយគ្នា យើងក៏មានកីឡាករជាច្រើន ដើម្បីធ្វើឲ្យក្រុមយើងរឹងមាំ។ ខ្ញុំមិនចង់និយាយបង្អាប់ក្រុមខ្ញុំឡើយ។ ក្រុមយើង គឺពិតជាមានទេពកោសល្យធំធេងណាស់ អីញ្ចឹងហើយទើបពួកគេ បានបញ្ចប់រដូវកាល Premier League (២០១៨/២០១៩) ក្នុងចំណាត់ថ្នាក់លេខ ៣ ហើយថែមទាំងបានក្លាយជាជើងឯក Europa League ទៀត។ យើងមិនបានខូចខាត យើងមិនបានបាត់បង់កីឡាករទៅទីណាទេ។ យើងនៅតែមានក្រុមដ៏រឹងមាំបំផុត។ យើងត្រូវតែចាប់ផ្តើមជាមួយនឹងចំណង់ចង់ឈ្នះ …»។ 

ឆ្លើយតបនឹងសំណួរពីឆន្ទៈ នៅ Champions League គ្រូបង្វឹកវ័យ ៤១ឆ្នាំរូបនេះ បាននិយាយថា៖ «តើយើងចង់លេងនៅ Champions League ដោយមួយឆ្នាំលេង មិនឆ្នាំមិនលេងឬ? មែនហើយ! នេះគឺជាអ្វីដែលយើងគួរតែប្រឹងប្រែងធ្វើ។ ខ្លួនខ្ញុំ និងកីឡាករ គឺត្រូវតែរួមគ្នាធ្វើ។ ក្លឹបមិនបានទាមទារឲ្យយើងត្រូវតែធ្វើឲ្យបានទេ ហើយខ្ញុំក៏មិនគិតថា គេត្រូវតែនិយាយបែបហ្នឹងដែរ»។

បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​​ដើម្បី​ទទួល​ការ​សាកល្បង​ដ៏ធំ​បំផុត​ពេល​ដែល​គេ​ក្លាយ​ជា​អ្នក​ចាត់ការ​ក្លឹប Chelsea

គួរជម្រាបជូនថា Chelsea នឹងត្រូវបើកឆាកប្រកួត Premier League ដោយប្រកួតដំបូង ត្រូវជួបជាមួយក្រុម Manchester United នៅថ្ងៃទី ១១ខែសីហា ឆ្នាំ ២០១៩ ក្នុងទឹកដី Old Trafford ហើយនៅសប្តាហ៍បន្ទាប់ គេត្រូវជួប ជាមួយក្រុម Leicester City ក្នុងទឹកដី Stamford Bridge។ ជំនួបបើករដូវកាលរបស់ Chelsea នេះ ទំនងមិនមែនជាវិញ្ញាសាងាយស្រួលសម្រាប់ការដឹកនាំរបស់លោក Frank Lampard ឡើយ៕

Frank Lampard នឹងបានប្រាក់ខែតិចជាងគ្រូបង្វឹក West Ham ទៀត បើគេទៅដឹកនាំ Chelsea

មតិយោបល់