គ្រូរបស់ Manchester city សរសើរកីឡដ្ឋានគូប្រជែងរបស់ខ្លួនថាមានបរិយាកាសល្អបំផុត

លោក Pep Guardiola បាន​និយាយ​ថា “កីឡដ្ឋា Anfield របស់ក្រុម​ហង្សក្រហម​ មិនមានកីឡដ្ឋាន​ណា​អាចប្រៀបបាន​ឡើយ ព្រោះ​វា​ជាកីឡដ្ឋាន​ដែល​ធ្វើ​គូប្រកួត​យល់​ថា​ខ្លួនឯង​តូច។

ការលើក​សរសើរ​នេះ​គឺក្នុងបទសម្ភាសន៍​មួយ​ដែល​ធ្វើ​ឡើង​ក្រោយ​ដែល​ក្រុម​របស់​លោក​បាន​ជ្រុះចេញពីការប្រកួត​យូហ្វាឆេមពានស៍លីគ។

This is Anfield! នេះជាឃ្លាដែលសរសេរ​យ៉ាង​ច្បាស់​នៅលើ​កីឡដ្ឋាន​របស់​ក្រុម​ហង្សក្រហម Liverpool ដែល​ឃ្លា​នេះ​អាច​គ្រប់​គ្រាន់​នឹង​ធ្វើ​ឱ្យគូប្រជែង​ដែល​ដើរ​ចូល​​ក្នុងកីឡដ្ឋាន​នេះ​ខ្លាច​រួច​ទៅ​ហើយ។

កីឡាករ Messi និងក្លឹប​ Barcelona ផ្ទាល់​ទើប​តែបាន​ក្លាយជា​ជន​រងគ្រោះ​នៃ​បរិយាកាស​កីឡដ្ឋាន​នេះ ដែល​ពួកគេ​ត្រូវ​លត់​យ៉ាង​ចាស់​ដៃ​ដោយ​គ្មាន​ការ​តបត​សោះ ក្នុងលទ្ធផល ៤-០ ហើយសូម្បី​តែ​​កំពូលតារា​របស់​អាហ្សង់ទីន​ ក៏​មិន​អាច​ធ្វើអ្វីពួកគេ​បានដែរ។ Messi ប្រាកដ​ជា​ទទួលបាន​​អារម្មណ៍​បែបនេះ​ពេលស្ថិត​នៅ Anfield។

ជំនួប​របស់​ក្រុម​លោក Pep Guardiola ៤ លើក​នៅ​ Anfield មិន​សូវ​មានលទ្ធផល​ល្អនោះទេ ដោយ​ត្រូវបរាជ័យ​ដល់ទៅ ៣ លើក និង​ស្មើបាន​តែមួយលើក​ប៉ុណ្ណោះ។ គាត់​មាន​បទពិសោធន៍​នេះច្រើង​ជាង​គ្រូណាៗ​ទាំអអស់។

អ្នក​អាច​សាក​ល្បង​ដោយខ្លួន​ឯង​ដោយការ​​ចូល​មើល​ការប្រកួតនៅទីនោះ ហើយនៅពេល​ដែឡលពួកគេចាប់ផ្តើម​ច្រៀង​បទចម្រៀង You will never walk alone របស់ពួកគេ​ភ្លាម​នោះ អ្នក​នឹង​មាន​អារម្មណ៍ព្រឺក្បាលជាក់ជាមិនខាន៕

មតិយោបល់