EMERSON ខ្លាច​ HAZARD ចាកចេញ​

Chelsea pair Eden Hazard and Emerson Palmieri

អនាគត​របស់កីឡាករ​ Eden Hazard នៅ​ក្លឹប​ Chelsea កំពុង​ឋិត​ក្នុង​ភាព​ស្រពេច​ស្រពិល​​ ខណៈ​ដែល​​ក្លឹប Real Madrid នៅ​តែ​បន្ត​តាម​ប្រម៉ាញ់​កីឡាករ​រូបនេះ ប៉ុន្តែ​កីឡាករ Emerson Palmieri គិត​ថា​ Hazard នឹង​បន្ត​លេង​នៅ Chelsea ត​ទៅ​ទៀត។

កីឡាករ​របស់​ក្លឹប Chelsea ព្រួយ​បារម្ភ​ខ្លាច​ការ​ចាក​ចេញ​របស់ Eden Hazard ដែល​អាច​នឹង​ក្លាយ​ជាការ​ពិត​នៅ​ចុង​រដូវ​កាល​នេះ​ ដោយ​សារ​មាន​ព័ត៌មាន​អំពី​ការ​ចាប់អារម្មណ៍​របស់​ក្លឹប Real Madrid នេះ​បើ​យោង​តាម​សម្ដី​របស់​មិត្ត​រួម​ក្រុម​ គឺ​​កីឡាករ Emerson Palmieri។

កីឡាករ​ជម្រើស​ជាតិ​ប៊ែល​ហ្ស៊ិក Hazard មាន​ទម្រង់​លេង​ល្អ​ក្នុ​ងរដូវ​កាល​នេះ​នៅ​ក្លឹប Chelsea ដោយ​រក​គ្រាប់​បាល់​បាន​ ១៣គ្រាប់​ និ​ងបញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ ១១គ្រាប់​ទៀត នៅ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស។

Hazard មាន​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​ការ​ផ្ទេរ​ទៅ​ក្លឹប Real Madrid ជា​យូរ​មក​ហើយ ហើយ​ការ​វិល​ត្រឡប់​​របស់​លោក​ Zinedine Zidane មក​ធ្វើ​ជា​​អ្នក​ចាត់ការ​ក្លឹបអធិរាជ​ស បាន​ញ៉ាំង​ឲ្យ​មាន​ពាក្យ​ចចាម​អារ៉ាម​កាន់​តែ​ខ្លាំង​ពី​ការ​ផ្ទេរ​របស់​ Hazard នៅ​ចុង​រដូវ​កាល​នេះ។

កីឡាករ​ខ្សែ​ប្រយុទ្ធ​រូបនេះ​នៅ​សល់​រយៈ​ពេល​ត្រឹម​តែ​ជាង​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ក្នុ​ងកុង​ត្រា​​ជាមួយ​ Chelsea គេ​ធ្លាប់​បាន​​ប្រាប់ពី​ការ​សម្រេច​ចិត្ត​ចំពោះ​អនាគត​របស់​គេ។

Hazard ធ្លាប់​បាន​លើក​សរសើរ​អំពី​ប្រព័ន្ធ​លេង​របស់​អ្នក​ចាត់ការ​ Chelsea គឺ​លោក Maurizio Sarri ប៉ុន្តែ​ក៏​ធ្លាប់​បាន​លើក​ឡើង​ដែរ​ថា​ គេ​ចង់​លេង​នៅ​ក្លឹប Real Madrid។ ទោះ​ជា​យ៉ាង​នេះ​ក្ដី Emerson នៅ​តែ​មាន​ទំនុក​ចិត្ត​ថា Hazard នឹង​បន្ត​លេង​នៅ​ទឹកដី Stamford Bridge ដដែល។

កីឡាករ​ខ្សែ​ការពារ​ឆ្វេង​របស់​ក្លឹប Chelsea គឺ​កីឡាករ Emerson បាន​និយាយ​ប្រាប់​សារព័ត៌មាន​ Sky Sports ថា៖ “គេ​បាន​បង្ហាញ​ឲ្យ​គ្រប់​គ្នា​បាន​ឃើញ​ថា​ គេ​គឺ​ជា​កីឡាករ​ម្នាក់​ដ៏​សំខាន់”។

“ជាក់​ស្ដែង​ យើង​មាន​កីឡាករ​ល្អៗ​ច្រើន​នាក់នៅ​ក្នុង​ក្រុម​របស់​យើង​ ប៉ុន្តែ​ Hazard ឋិត​នៅ​កម្រិត​មួយ​ផ្សេង​ទៀត ហើយ​គឺ​ជា​កីឡាករ​ម្នាក់​ក្នុ​ងចំណោម​កីឡាករ​​បាល់​ទាត់​ដែល​ល្អ​បំផុត​ក្នុង​លោក”។

“ខ្លួន​ខ្ញុំ​ផ្ទាល់​មិន​គិត​ថា​គេ​នឹង​ចាក​ចេញ​នោះទេ ប៉ុន្តែ​នៅ​ក្នុង​វិស័យ​កីឡា​បាល់ទាត់​ យើង​ថា​មិន​ត្រូវ​ឡើយ។ ដូច​គ្នា​នឹង​​អ្នក​គាំ​ទ្រ​ក្លឹប​ Chelsea ដែរ ពួក​យើង​ព្រួយ​បារម្ភ​ថា​គេ​អាច​នឹង​​ចាក​ចេញ​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ជឿ​ថា​គេ​នឹង​នៅទី​នេះ​បន្ត​ទៀត​ ហើយ​ពួក​យើង​ពិត​ជា​ចង់​ឲ្យ​គេ​នៅ​ទីនេះ​បន្ត​ទៀត​ណាស់”៕

 

លោក GUARDIOLA ថាគាត់​មិន​មែន​ REAL MADRID ទេ គាត់​ធ្លាប់​ចាញ់​ពាន​ឆេម​ពានស៍​លីគ​ ៧លើក

មតិយោបល់