Arsenal ព្រមាន​លក់​កីឡាករ​ណា ដែលបដិសេធ​មិន​បន្ត​​កុង​ត្រា​ថ្មី​

ប្រធានក្លឹប Arsenal ត្រូវបានគេរាយការណ៍ឲ្យដឹងថា នឹងសម្រេចចិត្តលក់កីឡាកររូបណា ដែលមានកុងត្រាសល់រយៈពេល ២ឆ្នាំទៀត ហើយបដិសេធមិនបន្តចុះកុងត្រាជាមួយក្លឹប។ ការធ្វើបែបនេះ គឺជាយុទ្ធសាស្ត្រមួយ ដើម្បីទប់ទល់កុំឲ្យកីឡាករចាកចេញទៅកាន់ក្លឹបដទៃ ដោយគ្មានតម្លៃផ្ទេរ។

ករណីនេះ បានកើតឡើង បន្ទាប់ពីកីឡាករ Aaron Ramsey និង Alexis Sanchez បានបដិសេធមិនបន្តកុងត្រា ហើយសម្រេចចាកចេញទៅកាន់ក្លឹបដទៃ ដោយគ្មានតម្លៃផ្ទេរសោះ។ Aaron Ramsey នឹងត្រូវផ្ទេរទៅកាន់ក្លឹប Juventus នៅអ៊ីតាលី ពេលចប់រដូវកាលនេះ។ ចំណែក Alexis Sanchez បានចូលរួមជាមួយក្លឹប Manchester United តាំងពីឆ្នាំមុន ក្នុងលក្ខណៈដោះដូរគ្នា ជាមួយនឹងកីឡាករ Mkhitaryan បន្ទាប់ពីគាត់បដិសេធមិនបន្តកុងត្រា។

នៅពេល Arsenal បានយកឈ្នះលើ Manchester United កាលពីសប្តាហ៍មុន គណៈគ្រប់គ្រងក្លឹប លោក Vinai Venkatesham និងប្រធានគ្រប់គ្រងបាល់ទាត់ក្លឹប លោក Raul Sanllehi បានប្រជុំគ្នាប្រមាណជា ៩០នាទី ដើម្បីនិយាយពីយុទ្ធសាស្ត្រចងជើងកីឡាករ ដើម្បីកុំឲ្យចាកចេញផង និងដើម្បីកុំឲ្យចេញទៅដោយគ្មានតម្លៃផ្ទេរផង។

Should Arsenal back Unai Emery in the summer transfer window?

គួរជម្រាបជូនថា នៅពេលនេះ មានកីឡាករ Arsenal ជាច្រើននាក់ ដែលមានកុងត្រាផុតកំណត់ក្នុងឆ្នាំ ២០២១ ដោយក្នុងនោះរួមមានទាំងខ្សែប្រយុទ្ធ Pierre-Emerick Aubameyang, Mesut Ozil, Henrikh Mkhitaryan, Shkodran Mustafi និង Sokratis ជាដើម៕

មតិយោបល់