កីឡាករបន្ត​ Assists បាល់​បាន​ច្រើន​ជាង​គេ​នៅ Premier League ពេល​នេះ​

ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League នឹងឈានចូលដល់សប្តាហ៍ទី ៣០ នៅចុងសប្តាហ៍នេះ។ ការប្រកួត Premier League នៅសល់តែ ៨ប្រកួតទៀតតែប៉ុណ្ណោះ។ ដូច្នេះ ក្នុងឱកាសនេះ Fox Sports ជាខេមរភាសា សូមជម្រាបជូននៅកីឡាករ ដែលមានលំដាប់ជួយបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី (Assists) បានច្រើនជាងគេ។

តាមតារាងស្ថិតិរបស់ Premier League គិតមកដល់ពេលនេះ គឺ Eden Hazard កីឡាករបែលហ្ស៊ុករបស់ Chelsea មានលំដាប់ជួយ assists បានច្រើនជាងគេ រហូតដល់ទៅ ១១គ្រាប់ ខណៈ រកគ្រាប់បាល់បាល់ខ្លួនឯងចំនួន ១២គ្រាប់។

ចំណែក កីឡាករដែលជួយ assists បាន ៩គ្រាប់ រួមមានដូចជា៖

– Christian Eriksen កីឡាករដាណឺម៉ាក របស់ក្លឹប Tottenham
– Ryan Fraser កីឡាករស្កតលែនរបស់ Bournemouth
– Paul Pogba កីឡាករបារាំងរបស់ Manchester United
– Leroy Sane កីឡាករអាល្លឺម៉ង់របស់ក្លឹប Manchester City
– Raheem Sterling កីឡាករអង់គ្លេសរបស់ក្លឹប Manchester City

រីឯកីឡាករដែលជួយ assists បាន ៨គ្រាប់ គឺ Andrew Robertson សញ្ជាតិស្កតលែន របស់ក្លឹប Liverpool ខណៈ Mohamed Salah កីឡាករអេហ្ស៊ីប របស់ Liverpool និង Joao Moutinho កីឡារករព័រទុយហ្កាល់របស់ក្លឹប Wolverhampton Wandereres ជួយ assists បាន ៧គ្រាប់។

SERGIO AGUERO អាច​នឹង​​ក្លាយ​ជា​ម្ចាស់​​ពាន​រង្វាន់​​​​ស្បែក​ជើង​មាសនៅ​លីគ​កំពូល​អង់គ្លេស?

កីឡាករដែលជួយ assists បាន ៦គ្រាប់រួមមាន៖

– Sergio Aguero កីឡាករអាស្សង់ទីនរបស់ Man City
– Trent Alexander-Arnold កីឡាករអង់គ្លេសរបស់ Liverpool,
– Abdoulaye Doucoure កីឡាករបារាំងរបស់ Watford
– Jose Holebas កីឡាករក្រិករបស់ Watford
– Raul Jimenez កីឡាករម៉ិកស៊ិករបស់ក្លឹប Wolverhamton
– Anthoney Knockaert កីឡាករបារាំង របស់ក្លឹប Brighton
– Alexandre Lacazette កីឡាករបារាំងរបស់ក្លឹប Arsenal
– Aaron Ramsey កីឡាករបារាំងរបស់ក្លឹប Arsenal
– Marcus Rashford កីឡាករអង់គ្លេសរបស់ក្លឹប Manchester United
– Bernardo Silva កីឡាករព័រទុយហ្កាល់ របស់ក្លឹប Manchester City
– Ashley Westwood កីឡាករអង់គ្លេសរបស់ក្លឹប Burnley

Man City or Liverpool – Who will hold nerves in Premier League title race?

សូមបញ្ជាក់ថា ការ assists បាល់បានតិច ឬ ច្រើន ក៏ជាចំណែកមួយ បូកបញ្ចូលទៅក្នុងការពិចារណា ពេលដែលមានកម្មវិធីប្រគល់ពានរង្វាន់ធំៗផងដែរ៕

មតិយោបល់