កំណត់​ត្រាពិសេស​ ៥យ៉ាង​របស់ Sergio Aguero នៅ​អង់​គ្លេស​

នៅពេលដែល Sergio Aguero រកគ្រាប់បាល់ hat-trick ក្នុងការប្រកួតឈ្នះ Chelea ៦ទល់នឹង០ កាលពីចុងសប្តាហ៍ ធ្វើឲ្យគេនឹកគិតដល់កំណត់ត្រារបស់កីឡាករខ្សែប្រយុទ្ធអាស្សង់ទីនម្នាក់នេះភ្លាម។

ដូច្នេះ ពេលនេះ Fox Sports ជាខេមរភាសា សូមលើកយកកំណត់ត្រាចំនួន ៥ ដែលគេអាចកត់បាន ពីកំណត់ត្រារបស់ Sergio Aguero ជាមួយ Manchester City នៅអង់គ្លេស៖

Sergio Aguero on track to win the Premier League Golden Boot?

១. ជាកីឡាករដែលរកបានគ្រាប់បាល់នាំមុខគេគ្រប់ពេលរបស់ Manchester City (all-time leading goalscorer)

គិតមកដល់ពេលនេះ គឺជារដូវកាលទី ៨ហើយរបស់ Aguero ជាមួយ Man City! ហើយគេបានក្លាយជាកីឡាករដែលរកគ្រាប់បាល់នាំមុខគេគ្រប់ពេល ដោយមានចំនួន ២២២គ្រាប់ គិតមកដល់ពេលនេះ។ Aguero បានបំបែកកំណត់ត្រារបស់ Eric Brook ដែលស៊ុតបញ្ចូលទីបាន ១៧៧គ្រាប់សម្រាប់ Man City ពីការប្រកួតចំនួន ៤៩៩ដង ចន្លោះឆ្នាំ ១៩២៧ ដល់ ១៩៤០។ ប៉ុន្តែ Aguero គិតមកដល់ពេលនេះ រកបាន ២២២គ្រាប់ ក្នុងការប្រកួតទាំងអស់ចំនួន ៣២២ប្រកួត។

២. ជាកីឡាករមិនមែនអឺរុបដែលរកគ្រាប់បាល់បានច្រើនបំផុត នៅក្របខណ្ឌ Premier League

ក្នុងប្រវត្តិការប្រកួត Premier League កីឡាករមិនមែនអឺរុប Dwight Yorke រកបាល់គ្រាប់បាល់ ១២៣គ្រាប់ ដែលជាចំនួនច្រើនកាលពីមុន ប៉ុន្តែពេលនេះ ខុសគ្នា ព្រោះថា Aguero រកបានដល់ទៅ ១៦០គ្រាប់ គិតមកដល់ពេលនេះ។

៣. ជាកីឡាករដែលរកគ្រាប់ hat-tricks បានច្រើនជាងគេនៅ Premier League

១ប្រកួត ៣គ្រាប់ (hat-trick) គឺ Aguero ធ្វើបានចំនួន ១១ដង នៅ Premier League ខណៈ Harry Kane របស់ Tottenham មានតែ ៨ដងប៉ុណ្ណោះ។ Hat-tricks ចុងក្រោយដែល Aguero ធ្វើបាន គឺក្នុងជំនួបជាមួយ Chelsea កាលពីចុងសប្តាហ៍។

៤. ជាកីឡាកររកគ្រាប់បាល់បានលឿនបំផុត នៅ Premier League

មកដល់ពេលនេះ Aguero គឺជាកីឡាករម្នាក់ក្នុងចំនោម ៦នាក់ ដែលអាចរកគ្រាប់បាល់ និងជួយ assist បាន ២០០គ្រាប់ ក្នុងការប្រកួត Premier League ជាមួយក្លឹបតែមួយ។ ហើយល្បឿននៃការរកគ្រាប់បាល់របស់គាត់ ជាទូទៅយ៉ាងយូរបំផុត ត្រឹមនាទីទី ៨៥។

៥. មានការស៊ុតបញ្ចូលទីបានច្រើនជាងគេតែឯង ក្នុងមួយ១ប្រកួត នៅ Premier League

Aguero ក៏ជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករ ៤នាក់ផ្សេងទៀត ដែលរកគ្រាប់បាល់បាន ៥គ្រាប់តែឯង ក្នុងការ១ប្រកួត។ ការរកបានគ្រាប់បាល់នោះ កើតឡើងពេល Man City ប្រកួតឈ្នះ Newcastle United ៦ទល់នឹង១ កាលពីខែតុលា ឆ្នាំ ២០១៥ ដែលពេលនោះ Aguero ស៊ុតចូលម្នាក់ឯង ៥គ្រាប់។

 

Guardiola delighted with Aguero

តើអ្វីទៀត ដែលអ្នកគិតថា ជាកំណត់ត្រារបស់ Sergio Aguero នៅ Man City?

មតិយោបល់