លោក M. Sarri ពន្យល់ពី​​យុទ្ធសាស្ត្រ​ដើម្បី​យក​ឈ្នះ Man City

នៅក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League នៅសប្តាហ៍ទី ២៦នេះ ក្រុមមេឃា Manchester City ត្រូវបើកកីឡដ្ឋាន Etihad ដើម្បីស្វាគមន៍ក្រុមតោខៀវ Chelsea។ ជំនួបប្រកួតរវាងក្រុមទាំង ២ នឹងចាប់ផ្តើមនៅវេលាម៉ោង ១១យប់ ម៉ោងក្នុងប្រទេសកម្ពុជា។

ជំនួបនេះ ត្រូវបានគេចាត់ទុកថា ជាជំនួបធំបំផុតប្រចាំសប្តាហ៍ ហើយវាក៏ជាការកំណត់ចំណាត់ថ្នាក់របស់ Chelsea និង Man Utd ផងដែរ។ Man Utd ទើបតែហក់ឡើងមកលេខ ៤ បន្ទាប់ពីឈ្នះ Fulham ដោយលទ្ធផល ៣ទល់នឹង០ កាលពីយប់មិញ។ ដូច្នេះ ប្រសិនបើយប់នេះ Chelsea មិនអាចឈ្នះ ឬ ស្មើទេ នោះតោខៀវ ត្រូវស្ថិតនៅលេខ៥ ក្រោម Man Utd ហើយ។

Data preview Manchester City versus Chelsea in the EPL

មុនជំនួបនេះ មកដល់អ្នកចាត់ការទូទៅក្លឹប Chelsea លោក Maurizio Sarri បានទទួលស្គាល់ថា ជំនួបនេះ គឺពិតជាតានតឹងខ្លាំងណាស់ ហើយយុទ្ធសាស្ត្រដែលក្រុមលោកត្រូវធ្វើ គឺមានតែ ការពារ ។ លោក Sarri បាននិយាយថា៖ «ខ្ញុំគិតថា យើងសំណាង កាលពីការប្រកួតជាមួយ Man City ពីលើកមុន ព្រោះយើងបានស៊ុតយ៉ាងពិបាក ក្នុងការប្រកួត។ ប្រហែលជាយើងត្រូវការឈ្នះទៀត ក្នុងជើងទី២នេះ។ ក្នុងការប្រកួត យើងត្រូវតែពង្រឹងការការពារឲ្យមែនទែន។ វាមិនងាយស្រួលនោះទេ ពេលប្រកួតជាមួយ City ពួកគេរកគ្រាប់បាល់បាន ៤៣គ្រាប់ ពីការ ១៥ប្រកួត ដូច្នេះវាពិតជាពិបាកខ្លាំងណាស់ យើងត្រូវតែការពារឲ្យបានខ្លាំងបំផុត»។

សូមរម្លឹកជូនថា ក្នុងជំនួបជើងទី១ នៅ Premier League រដូវកាល ២០១៨/២០១៩នេះ Chelsea បានយកឈ្នះ Man City ក្នុងទឹកដីខ្លួនដោយឯង ដោយលទ្ធផល ២ទល់នឹង០។ Chelsea ៥ប្រកួតចុងក្រោយ នៅ Premier League មានឈ្នះ ៣ និងចាញ់ ២ ដោយកាលពីសប្តាហ៍មុន បានយកឈ្នះលើក្រុម Huddersfield ក្នុងទឹកដីដោយលទ្ធផល ៥ទល់នឹង០។ ចំណែក Man City វិញ ៥ប្រកួតចុងក្រោយ មានចាញ់តែ ១ប្រកួតប៉ុណ្ណោះ។ កាលពីសប្តាហ៍មុន Man City បានយកឈ្នះ Everton ក្រៅទឹកដី ដោយលទ្ធផល ២ទល់នឹង០។

Chelsea game like a cup final – Guardiola

ជុំវិញលទ្ធផលទាំងនេះ លោក Sarri បាននិយាយថា៖ «ខ្ញុំពិតជាសប្បាយចិត្តជាមួយនឹងលទ្ធផល និងការលេងរបស់យើង។ តែពេលនេះ យើងត្រូវតែបន្តរក្សាវា។ ខ្ញុំសង្ឃឹមថា នៅថ្ងៃអាទិត្យនេះ យើងនឹងធ្វើឲ្យបានល្អ។ ពេលនេះ ខ្ញុំមិនគិតថា យើងគឺជាគូប្រជែងពានទេ។ ខ្ញុំគិតថា យើងអាចប្រយុទ្ធដើម្បីចំណាត់ថ្នាក់ Top ៤ នៅរដូវកាលនេះ។ យើងអាចឈ្នះអ្វីមួយ ប៉ុន្តែ Premier League ពេលនេះ គឺជាការប្រយុទ្ធគ្នារវាង Manchester City និង Liverpool»។

Can Man City keep their title challenge on track against enigmatic Chelsea?

ជាមួយគ្នានោះ លោក Pep Guardiola បានទទួលស្គាល់ថា Man City គឺជាក្រុមល្អបំផុតនៅអឺរុប នាពេលនេះ។
ជម្រើស ១១នាក់ដំបូងសម្រាប់ក្រុមទាំង ២នៅយប់នេះ អាច៖

Manchester City

អ្នកចាំទី៖ Ederson
ខ្សែការពារ៖Danilo, Laporte, Stone, Walker, D.Silva
ខ្សែបម្រើ៖ Fernandinho, Kevin De Bruyne, Sterling
ខ្សែប្រយុទ្ធ៖ Aguero, B.Silva
ទម្រង់លេងអាច៖ ៤-៣-៣

Chelsea

អ្នកចាំទី៖ Arrizabalaga
ខ្សែការពារ៖ Azpilicueta, Rudiger, luiz, Alonso
ខ្សែបម្រើ៖ N’Golo Kante, Jorginho, Kovacic
ខ្សែប្រយុទ្ធ៖ Hazard, Higuain, Pedro
ទម្រង់លេងអាច៖ ៤-៣-៣

មតិយោបល់