លោក POCHETTINO ថា​ជំនួប​​ជាមួយ​ BECKHAM និង ZIDANE គ្រាន់​តែ​ជា​រឿង​ចៃ​ដន្យ​ប៉ុណ្ណោះ​

អ្នក​ចាត់ការ​ក្លឹប Tottenham គឺ​លោក Mauricio Pochettino បាន​បដិសេធ​ការ​លើក​ឡើង​ថា​ជំនួប​រវាង​លោក​ជាមួយ​ លោក Zinedine Zidane និង David Beckham មាន​មូល​ហេតុ​ផ្សេង។

អ្នក​ចាត់ការ​ក្លឹប Tottenham រូបនេះ​ត្រូវ​បាន​គេ​ថត​បាន​ពេល​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុងទីក្រុង​ឡុងដ៍​ក្នុង​សប្ដាហ៍​នេះ​ជាមួយលោក Zidane និង Beckham ដែល​ធ្លាប់​ជាមិត្ត​រួម​ក្រុម​នៅ​អេស្ប៉ាញ​រវាង​ឆ្នាំ​២០០៣ និង២០០៦។

លោក Pochettino មាន​ព័ត៌មាន​ថា​ជា​គោល​ដៅ​របស់​ក្លឹប Real Madrid ចាប់​តាំងពី​ពេល​ដែល​លោក Zidane ចាកចេញ​នៅ​ចុង​រដូវ​កាល​មុន។

អតីត​តារា​បាល់ទាត់​សញ្ជាតិ​បារាំង​រូបនេះ​នៅ​មិន​ទាន់​ទទួល​បាន​តួនាទី​ណាមួយ​នៅ​ឡើយ​ទេ ថ្វី​បើ​មាន​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​ក្លឹប Manchester United ក៏​ដោយ។

លោក Pochettino បាន​ទទួល​ស្គាល់​ថា​បាន​ជួប​តារា​បាល់ទាត់​ទាំង​ពីរ​រូប​ដោយ​ចៃដន្យ​ ប៉ុន្តែ​មិន​មាន​ហេតុ​ផល​អ្វី​លើស​ពី​នេះ​នោះ​ទេ។

 

លោក POCHETTINO ថាជំនួប​ជាមួយ ZIDANE និង BECKHAM ជា​រឿង​ចៃដន្យ

លោក Pichettino បាន​និយាយថា៖ “ពេល​នោះ​នៅ​មាន​ជំនួយ​ការ​គ្រូ​បង្វឹក​ក្លឹប Spurs ម្នាកទៀត គឺ​លោក​ Jesus Perez និង​មនុស្ស​ម្នាក់​ផ្សេង​ទៀត។ យើង​មាន​គ្នា​ដល់​ទៅ ៣នាក់”។

“យើង​បាន​ជួប​ Zidane និង Beckham ដោយ​ចៃដន្យ​ប៉ុណ្ណោះ”។

“យើង​ទទួល​ទាន​អាហារពេល​ល្ងាច​រួច​រាល់​នៅ​ពេល​ដំណាល​គ្នា ហើយ​គេ​គ្រាន់​តែ​មក​និយាយ​សួស្ដី រួច​យើង​ជជែក​គ្នា​ប្រហែល​ ២នាទី​ប៉ុណ្ណោះ ហើយ​ក៏​លាគ្នា​ទៅ”៕

 

ដំណឹង​មរណភាព​របស់ EMILIANO SALA ក្រោយ​ពេល​ប៉ូលីស​អង់គ្លេស​បញ្ជាក់​ពី​ការ​​ស្លាប់របស់គេ

 

មតិយោបល់