ក្លឹបក្នុង​ទឹកដី​ជាមួយ​គ្នា​នេះនឹងប្រកួត​នៅ WEMBLEY ខណៈកីឡដ្ឋានថ្មីរបស់ SPURS បន្តពន្យារពេល

Wembley, Tottenham's temporary home

កីឡដ្ឋាន Wembley នឹងត្រូវបានគេប្រើសម្រាប់ការប្រកួតរវាងក្លឹបភូមិផងរបងជាមួយនៅ North London នៅខែក្រោយ ខណៈដែលក្លឹប Tottenham ពន្យារពេលក្នងការប្ដូរទៅកីឡដ្ឋានថ្មីរបស់ខ្លួន។

ក្លឹប Tottenham បានអះអាងថា ការប្រកួតជាមួយ Arsenal នៅខែក្រោយមិនអាចរៀបចំនៅកីឡដ្ឋានថ្មីរបស់គេបាននៅឡើយទេ ដោយសារការពន្យារពេលបញ្ចប់ការសាងសង់កីឡដ្ឋានថ្មីចេះតែបន្ត។

Spurs សង្ឃឹមថាអាចប្ដូរទៅកីឡដ្ឋាន White Hart Lane ថ្មីនៅដើមរដូវកាល ២០១៨-១៩ ការពន្យារពេលបញ្ចប់ការសាងសង់បង្ខំឲ្យពួកគេត្រូវបន្តលេងនៅទឹកដីបណ្ដោះអាសន្ន Wembley បន្តទៀត។

ខណៈពេលដែលក្លឹបនេះរង់ចាំលិខិតបញ្ជាក់សន្តិសុខសម្រាប់កីឡដ្ឋានដែលមានសមត្ថភាពផ្ទុកអ្នកទស្សនា ៦២ ០០០នាក់នេះ ពួកគេត្រូវបង្ខំចិត្តរៀបចំការប្រកួតកាលពីខែមុននៅកីឡដ្ឋានជាតិដោយសង្ឃឹមថាអាចរៀបចំការប្រកួតលីគកំពូលអង់គ្លេសជាមួយ Arsenal នៅថ្ងៃទី២ ខែមីនា ជាការប្រកួតសម្ពោធកីឡដ្ឋានថ្មីរបស់ខ្លួន។

យ៉ាងណាមិញ Spurs បានបញ្ជាក់ថា គេនៅត្រូវសាកល្បងប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ និងប្រព័ន្ធសំឡេងប្រកាសអាសន្ន មុនពេលដែលកីឡដ្ឋានថ្មីនេះអាចកំណត់ថាសាងសង់ចប់រួចរាល់ជាស្ថាពរ។

ប្រធានក្លឹបគឺលោក Daniel Levy បានលើកឡើងថា៖ “ជាថ្មីម្ដងទៀត អរគុណចំពោះការអត់ធ្មត់រង់ចាំរបស់អ្នកទាំងអស់គ្នា និងអរគុណចំពោះការគាំទ្រចំពោះពួកយើង​ ហើយអំឡុងពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះជាពេលវេលាដ៏សំខាន់។”

ក្រោយការប្រកួតជាមួយ Arsenal ក្លឹប Spurs នៅត្រូវទទួលភ្ញៀវប្រកួតនៅទឹកដីរបស់ខ្លួនក្នុងលីគកំពូលអង់គ្លេសដល់ទៅ ៥ប្រកួត និងអាចមានការប្រកួតឆេមពានស៍លីគទៀតផង បើគេអាចនាំមុខក្លឹប Borussia Dortmund នៅវគ្គ ១៦ក្រុមចុងក្រោយ៕

 

លោក GUARDIOLA និយាយពី MAN UTD និង SPURS ក្នុងការប្រជែងដណ្ដើមពាន នៅមុនការប្រកួតជាមួយក្លឹប EVERTON

 

 

មតិយោបល់