ប្អូន​ស្រី​ SALA បង្ហាញ​រូប​ថតសុនខ​របស់​គាត់​អង្គុយ​រង់ចាំ​ម្ចាស់​​ដែល​មិន​វិល​វិញ​ជា​រៀង​រហូត​

កីឡាករ Emiliano Sala រួម​ជាមួយ​អាកាស​យានិក​ឈ្មោះ David Ibbotson បាន​បាត់​ខ្លួន​នៅ​លើ​​ព្រែក​ជីក​ English channel អស់​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​ហើយ ដោយ​ពិភព​លោក​បាន​រួម​គ្នា​ដើម្បី​ស្វែង​​រក​ និង​ជួយ​សង្គ្រោះ​បន្ទាប់​ពី​ការ​ស្វែង​រក​ជំហាន​ដំបូង​មិន​ទទួល​បាន​ជោគ​ជ័យ។

ក្រុម​ស្វែង​រក​ជា​លក្ខណៈ​​​ឯកជន​បាន​រក​ឃើញ​​​យន្ត​ហោះ​ដែល​បាន​បាត់​ខ្លួន ហើយ​នៅ​ក្នុង​នោះ​គេ​បាន​ឃើញ​សាកសព​មួយ​ដែល​មិន​អាច​កំណត់​អត្ត​សញ្ញាណ​បាន​ ប៉ុន្តែ​បាន​បង្ហាញ​ពី​សញ្ញា​អស់​សង្ឃឹម​។

ហើយ​នៅ​ពេល​នេះ បង​​ស្រី​របស់ Emiliano ឈ្មោះ​ Romina បាន​ចែក​រំលែក​រូប​ថត​មួ​យ​សន្លឹក​ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​ឃើញ​ហើយ​មាន​អារម្មណ៍​ថា​ក្ដុក​ក្ដួល​ក្រៃ​លែង​ ជា​រូប​ថត​សុនខ​របស់​ Sala ឈ្មោះ​ Nala ដែល​កំពុង​អង្គុយ​រង់​ចាំ​ម្ចាស់​របស់​គេ​ត្រឡប់​មក​វិញ​ដោយ​ស្ងៀម​ស្ងាត់។


Romina បាន​សរសេរ​ថា៖ “Nala ក៏​កំពុង​តែ​រង់​ចាំឯង​ត្រឡប់​មក​វិញដែរ​” ក៏​គឺ​​ជា​ក្ដី​សង្ឃឹម​​រួម​​មួយ​​ដែល​គ្រប់​គ្នាកំពុង​តែ​មាន​។

ការ​ស្វែង​រក និង​ជួយ​សង្គ្រោះ​​ជា​លក្ខណៈ​ឯកជន​ដែល​ឈាន​ដល់​ការ​រក​ឃើញសាក​សព​​យន្តហោះ​​នេះ​​​ត្រូវ​បាន​ផ្គត់​ផ្គង់​ថវិកា​ដោយ​​តារា​បាល់ទាត់​ល្បីៗ​ជា​ច្រើន​រូប​ ដែល​នេះ​គឺ​ជា​ចំណែក​វិជ្ជមាន​តែ​មួយ​គត់​សម្រាប់​ក្រុម​គ្រួសារ​របស់​ Sala៕

សាក​សព​មួយ​ត្រូវ​បាន​រកឃើញ​​ក្នុ​ងគំនរ​យន្ដ​ហោះ​ដែល​បាន​ដឹក​កីឡាករ EMILIANO SALA

មតិយោបល់