ប្លែក​ៗ​ពី Premier League សប្តាហ៍​ទី ២៥​!​

ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League បានឈានចូលដល់សប្តាហ៍ទី ២៥ តាំងពីចុងសប្តាហ៍ថ្ងៃសៅរ៍ រហូតដល់ថ្ងៃចន្ទ និងបន្តដល់ថ្ងៃព្រហស្បតិ៍មួយប្រកួតទៀត។ ក្នុងសប្តាហ៍ទី ២៥នេះ មានរឿងមួយចំនួន ដែលកើតឡើងខុសពីការរំពឹងទុក ឬ រឿងខ្លះគួរឲ្យអស់សំណើចក៏មាន។

ពេលនេះ Fox Sports ជាខេមរភាសា សូមសង្ខេបព្រឹត្តិការណ៍សំខាន់ ដែលប្លែកៗ និងគួរឲ្យចាប់អារម្មណ៍ជាចំណេះដឹង នៅក្នុងការប្រកួត ១០គូ ពីពេលកន្លងមក៖

១. ឆ្មាខ្មៅរត់ចូលទីលានប្រកួត Goodison Park ក្នុងជំនួបរវាង Everton ជាមួយ Wolverhamton Wanderer

ឆ្មៅខ្មៅមួយក្បាល បានរត់ចូលទៅក្នុងទីលានប្រកួត នៅតង់ទី ២ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលផង និងអស់សំណើចផង។

Cat questioning irks Wolves boss Nuno Espirito Santo

២. សត្វបក្សីមួយក្បាល ចូលទៅស៊ីចំណីក្នុងទីលានប្រកួត រវាង King Power ក្នុងជំនួបរវាង Leicester ជាមួយ Manchester United

សត្វបក្សីមួយក្បាល ត្រូវបានគេឃើញ និងថតបាន ក្នុងជំនួបកាលពីថ្ងៃអាទិត្យ។ កីឡាកររបស់ Man Utd គឺ Jesse Lingard បានយករូបនោះ បាននិយាយលេងជាមួយ Ashley Young។

៣. West Ham ជួយ Man City ឲ្យកាន់តែតាមទាន់ Liverpool

ក្នុងជំនួប កាលពីថ្ងៃចន្ទ West Ham បានតាមស្មើ ១ទល់នឹង១ជាមួយ Liverpool ដែលជាឱកាសធ្វើឲ្យ Manchester City តាមពីក្រោយក្រុមកំពូលតារាង Liverpool តែ ៣ពិន្ទុតែប៉ុណ្ណោះ។ ពិន្ទុបែបនេះ គឺជាការបារម្ភរបស់ Liverpool ព្រោះលោក Pep Guardiola ធ្លាប់បាននិយាយថា លោកមិនដែលបោះបង់គំនិតចង់ដណ្តើមយកពានរង្វាន់ Premier League ជាលើកទី២នោះទេ។

៤. Man City ជួយ Man Utd ឲ្យឡើងមកលេង ៥

Man City បានយកឈ្នះ Arsenal ដោយលទ្ធផល ៣ទល់នឹង១ ដែលលទ្ធផលនេះ ធ្វើឲ្យចំណាត់ថ្នាក់របស់ក្រុមកាំភ្លើងធំ មានការប្រែប្រួល។ លើសពីនេះ លទ្ធផលនេះ ក៏ធ្វើឲ្យ Chelsea ត្រូវព្រឺសំបុរដែរ ព្រោះថា Man Utd មានតែ ២ពិន្ទុប៉ុណ្ណោះ តាមពីក្រុមតោខៀវ។ តារាង Premier League សម្រាប់ ៦ក្រុមកំពូលតារាង គឺគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន!

៥. Newcastle ក្លាយជាក្លឹប ដែល ៨ប្រកួត នៅទឹកដីកីឡដ្ឋាន Wembley គឺមិនដែលឈ្នះទាំង ៨ប្រកួត តាំងពីឆ្នាំ ១៩៥៥មក។

៦. Gonzalo Higuain ក្លាយជាកីឡាករ Chelsea ទី១ ដែលស៊ុតបញ្ចូលទីបាន ២គ្រាប់ ក្នុងការបង្ហាញខ្លួនលើកដំបូងនៅទឹកដី Stamford Bridge បន្ទាប់ពីកីឡាករ Mario Stanic ដែលធ្វើបានដូចគ្នានេះ កាលពីឆ្នាំ ២០០០។

៧. Raul Jimenz កីឡាកររបស់ Wolves ក្លាយជាកីឡាករ Wolves ដំបូង ដែលរកគ្រាប់បាល់ច្រើនជាងគេ នៅរដូវកាលនេះ។

នៅមានព្រឹត្តិការណ៍ប្លែកៗ និងគួរឲ្យចាប់អារម្មណ៍ច្រើនទៀតពី Premier League សប្តាហ៍ទី ២៥! ប៉ុន្តែទាំងនេះ គ្រាន់តែជាការសម្គាល់របស់ Fox Sports ជាខេមរភាសាប៉ុណ្ណោះ។ សូមបញ្ជាក់ថា ការប្រកួតសប្តាហ៍ទី ២៥ នៅមានមួយប្រកួតទៀត នៅថ្ងៃទី ៧ខែកុម្ភៈឆ្នាំ ២០១៩ វេលាម៉ោង ២និង៤៥នាទីព្រឹក (ម៉ោងក្នុងប្រទេសកម្ពុជា) គឺ Everton ប្រកួតជាមួយ Manchester City៕

មតិយោបល់