លោក​ MOURINHO ទទួល​ធ្វើការ​ងារ​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល

ឆ្នាំ​២០១៨ ជា​ពេល​វេលា​មួយ​ដ៏​មិន​សូវ​គាប់​ប្រសើរ​នោះ​ទេ​សម្រាប់​លោក Jose Mourinho។ ដំបូង​ អ្នក​ចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្កាល់​រូប​នេះ​​​​ចាញ់​ដាច់​កាន់​តែ​ឆ្ងាយ​ពី​គូ​ប្រជែង​ Manchester City។ បន្ទាប់​មក​ គាត់​​ត្រូវ​បាន​ដក​ចេញ​​ពី​តួ​នាទី​អ្នក​ចាត់ការ​ក្លឹប​នៅ​លីគ​កំពូល​អង់គ្លេស​ជា​លើក​ទី៣។​ ខណៈ​ដែល​សាធារណ​ជន​កំពុង​តែងឿង​ឆ្ងល់​​ពី​ការ​ងារ​បន្ទាប់​​​​ទៀត​របស់​គាត់​ ​អ្នក​ចាត់ការ​រូប​នេះ​បាន​ទទួល​​​យក​ការ​ងារ​មួយ​​​​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

អាជីព​របស់​លោក Jose Mourinho នៅ​ក្រុម​បិសាច​ក្រហម​​ដែល​មាន​លក្ខណៈ​ឡើង​ចុះ​មិន​ទៀង​ទាត់​បាន​​ឈាន​មក​ដល់​ទី​បញ្ចប់​នៅ​ថ្ងៃទី១៨ ខែ​ធ្នូ​ ឆ្នាំ​២០១៨។ អ្នក​ចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្កាល់​រូប​នេះ​ត្រូវ​បាន​ដក​ចេញ​ពី​តួនាទី​​ក្រោយ​ពេល​ដែល​ក្រុម​របស់​គាត់​ឃ្លាត​ឆ្ងាយ​ពី​លេខ​រៀង​​ដែល​មាន​ឱកាស​​ចូល​រួម​ប្រកួត​យូ​ហ្វា​ឆេម​ពានស៍​លីគ​​ដល់​ទៅ​ ១១ពិន្ទុ។

ចាប់​តាំង​ពី​ពេល​នោះ​មក អតីត​អ្នក​ចាត់ការរូបនេះ​​ដែល​ធ្លាប់​ដឹកនាំ​ក្លឹប Chelsea, Inter Milan និង Real Madrid មាន​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​តួនាទី​ជាច្រើន​ដែល​ក្នុង​នោះ​មាន​តួនាទី​ជា​អ្នក​ចាត់ការ​ក្លឹប Benfica, Bayern Munich និង​សូម្បី​តែ​ក្រុម​ជម្រើស​ជាតិ​កាតា​ផងដែរ!

យ៉ាង​ណា​មិញ លោក​ Mourinho ខ្លួន​លោក​ផ្ទាល់​បាន​បង្ហាញ​ខ្លួន​នៅ​ទី​កន្លែង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​គឺ​នៅ​ប្រទេស​រុស្ស៊ី។

អតីត​អ្នក​ចាត់ការ​ដែល​ធ្លាប់​ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស​ដល់​ទៅ​ ៣រដូវ​កាល​រូប​នេះ​​បង្ហាញ​ខ្លួន​នៅ​ប្រទេស​រុស្ស៊ី​ដើម្បី​​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​ពានិជ្ជកម្ម​ឲ្យ​​ក្រុម​កីឡា​ហក់ឃី​ (Hockey) លើទឹកកក​ដែល​មាន​ឈ្មោះ​ថា Avangard Omsk ដែល​ប្រកួត​នៅ​ក្នុង​លីគ​ Kontinental Hockey League។

មុន​ការ​បង្ហាញ​ខ្លួន​​នៅ​​ប្រទេស​រុស្ស៊ី​ លោក​ Mourinho បានចេញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​ BEIN Sports ជា​អ្នក​វិភាគ​​កីឡា​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFC Asian Cup ដែល​ញុំាង​​ឲ្យ​មាន​​ពាក្យ​ចចាម​អារ៉ាម​កាន់​តែ​ច្រើន​​អំពី​​អាជីព​នាពេល​អនាគតរបស់​គាត់​៕

លោក SOLSKJAER សរសើរ​ POGBA និង RASHFORD ដែល​សហការ​គ្នា​បាន​ល្អ​

មតិយោបល់