លោក Lampard ផ្តល់​ដំណឹង​អស្ចារ្យ​ពីកីឡាករដែល​អាចត្រលប់មក​លេង ក្នុងជំនួបជាមួយ Man Utd

គ្រូបង្វឹក Chelsea លោក Frank Lampard បាន​បញ្ជាក់ឲ្យ​ដឹងនៅក្នុងសប្តាហ៍នេះថា ខ្សែបម្រើ​ដ៏សំខាន់​របស់លោក មានស្ថានភាពរឹងមាំល្អប្រសើរ និង​អាចត្រលប់មក​ជួយ Chelsea ក្នុង​ជំនួប​សប្តាហ៍ទី ២៦ នៅ Premier League តទល់ជាមួយ Manchester United បានហើយ។

លោក Lampard បាន​បញ្ជាក់ថា Christian Pulisic អាចត្រលប់​មក​លេងបាន​វិញ ក្នុងជំនួប​ជាមួយ Manchester United នៅចប់​ថ្ងៃចន្ទខាងមុខ។ Pulisic ដែលបាន​សម្រាក​របួសជាច្រើន​សប្តាហ៍ ដោយសារបញ្ហា​សាច់​ដុំ។

Indo Sub: Data Preview – Chelsea vs Man United

ក្នុង​បទសម្ភាសន៍ នៅពេលថ្មីៗនេះ លោក Lampard បាន​និយាយពីកីឡាករវ័យក្មេងសញ្ជាតិអាមេរិកនេះ៖

«ការសម្រាក នាំមក​នូវពេលវេលាល្អ គឺយើងមានពេល​ប៉ុន្មានសប្តាហ៍ដែរ។ អ្នក​ប្រហែលជានឹក​គាត់ (Pulisic)។ គាត់​មានគុណសម្បត្តិ​ល្អ … គ្រប់គ្នា ក៏ត្រូវក្រោកឈរដូចគ្នា ប៉ុន្តែជាការ​ពិត​យើងសប្បាយចិត្តណាស់ ដែល​គាត់បានត្រលប់មកវិញ»។

ជាមួយគ្នា Olivier Giroud ដែល​បាន​ប្រឈម​នឹងបញ្ហារបួស​នាពេលកន្លងមក ក៏ត្រូវបាន​លោក Lampard បញ្ជាក់ថា គេអាចចូលលេងក្នុងជំនួបជាមួយ Man Utd បានដែរ។

សូម​រម្លឹកជូនថា ក្នុងការប្រកួត Premier League សប្តាហ៍ទី ១ នៅក្នុង​ទឹកដី Old Trafford ក្រុមបិសាចក្រហម Man Utd បាន​លត់​ Chelsea នៅពេល​បើក​រដូវកាលតែម្តង ដោយលទ្ធផល ៤ទល់នឹង០។ ប៉ុន្តែនៅពេលមក​ដល់​ទឹកដី Stamford Bridge វិញ ថាតើ Chelsea អាចសងសឹកបានឬអត់? ចង់ដឹងមានតែរង់ចាំអ៊ុតមើល នៅ​វេលាម៉ោង ៣រំលងអាធ្រាត្រ​ ថ្ងៃអង្គារ​ ទី ១៨ខែកុម្ភៈ ឆ្នាំ ២០២០ (ម៉ោងនៅកម្ពុជា)៕

មតិយោបល់