លោក Ernesto Valverde ចង់​ទៅដឹកនាំនៅអូស្ត្រាលី ជាងនៅ Premier League

នៅក្នុងសប្តាហ៍នេះ អតីតគ្រូបង្វឹក​ Barcelona លោក Ernesto Valverde បាន​លើកឡើងថា គាត់សុខចិត្ត​ទៅធ្វើការនៅក្នុងប្រទេសអូស្ត្រាលី ជាជាង​ទៅធ្វើការ​នៅ Premier League។

លោក Valverde ដែលកំពុងសម្រាក​វិស្សមកាល ក្រោយ​ពេល Barca បណ្តេញ​ចេញពីតំណែង​កាលពីខែមករា បាន​ឆ្លើយតប​នឹង​សំណួរដែល​សួរថា លោក​ចង់​ទៅដឹកនាំនៅ Premier League យ៉ាងដូច្នេះថា៖

«គេសួរខ្ញុំថា ចុះ​គិតយ៉ាងម៉េចពី Premier League? ហើយ​ខ្ញុំ​ក៏​និយាយ​ថា ខ្ញុំ​ចង់ទៅអូស្ត្រាលីជាង។ អាជីពក្នុង​បាល់ទាត់ មិន​ទៀងរហូត​ទេ ហើយ​ពេលខ្លះ អ្នក​ត្រូវគិត​ថា អ្នក​គួរតែទទួល​យកឱកាស​រស់នៅកន្លែងប្លែក​ខ្លះ»។

 

សូម​រម្លឹកជូនថា លោក Valverde វ័យ​ ៥៦ឆ្នាំ គឺជាគ្រូបង្វឹក​អេស្ប៉ាញ ដែល​មាន​បទពិសោធន៍ដឹកនាំច្រើន ក្នុងក្លឹប​នៅប្រទេសអេស្ប៉ាញ និង​ក្រិក៕

ពិភាក្សា​អំពី​​រដូវកាល​របស់ Barcelona និង​អនាគត​របស់​ពួក​គេ

មតិយោបល់