Man Utd បង្ខំចិត្តប្តូរសណ្ឋាគារ ព្រោះខ្លាចឆ្លង Coronavirus ពីក្រុមចិនរបស់លោក Rafa Benitez

តាមការ​ចុះផ្សាយ​របស់​សារព័ត៌មាន Daily Mail ក្រុម Manchester United បាន​សម្រេចចិត្ត​ប្តូរ​សណ្ឋាគារ​ស្នាក់នៅរបស់ពួកគេ ដោយ​ភាពភ័យ​ខ្លាច​ឆ្លងមេរោគកូរ៉ូណា បន្ទាប់ពីសណ្ឋាគារនេះ បាន​ទទួលឲ្យ​លោក Rafa Benitez និង​ក្រុម​កីឡាករនៃក្លឹប​មក​ពីចិន​របស់គាត់ ស្នាក់នៅទីនោះ កាលពីសប្តាហ៍មុន។

សូមបញ្ជាក់ថា នៅក្នុង​អំឡុងការ​សម្រាក​ពាក់កណ្តាល​សប្តាហ៍នេះ ក្រុម​របស់លោក Ole Gunnar Solskjaer បាន​សម្រេចធ្វើដំណើរ​ទៅហ្វឹកហាត់​នៅប្រទេសអេស្បាញ ក្នុងសប្តាហ៍នេះ។

Man Utd បាន​កក់​សណ្ឋាគារ Westin La Quinta Gold Resort and Spa ក្នុងទីក្រុង​ Benahavis ដើម្បីស្នាក់នៅ។ ប៉ុន្តែក្រោយពីក្រុម​មន្ត្រីការងារ Man Utd ដឹងថា នៅទីនោះ បានទទួល​ស្វាគមន៍​ក្រុម​របស់​លោក Rafael Benitez មក​ពីក្លឹប Dalian Yifang របស់​ប្រទេសចិន ស្រាប់តែពួកគេ​ក៏​ប្តូរ​ចិត្តប្តូរសណ្ឋាគារភ្លាមៗ ដោយសារភ័យ​ខ្លាច​មេឆ្លងមេរោគកូរ៉ូណា ដែលមានប្រភពផ្ទុះចេញពីប្រទេសចិន។

Liverpool, Manchester United and Singapore legends set for Battle of the Reds on November 16th

សូម​ជម្រាបជូនថា ការ​ប្តូរ​សណ្ឋាគាររបស់ United នេះ ក៏បន្ទាប់ពីក្រុម​បិសាចក្រហម បាន​សម្រេចចិត្ត ​ឲ្យ​កីឡាករ Odin Ighalo ដែល​ទើប​ផ្លាស់មក​ពីប្រទេសចិន​ នៅ​ដាច់​ដោយឡែក​ពីរយៈពេល ១៤ថ្ងៃសិន ដោយ​ការ​ភ័យ​ខ្លាច​ចំពោះការ​ឆ្លងរីករាល​ដាល​នៃមេរោគកូរ៉ូណា៕

មតិយោបល់