អតីត​ខ្សែ​ប្រយុទ្ធ Arsenal បន្ទោស​ក្លឹប​ដែល​តែងតាំង​លោក Mikel Arteta ជាអ្នកចាត់ការ

Arsenal head coach Mikel Arteta

អតីត​ខ្សែប្រយុទ្ធ​របស់ក្លឹប Arsenal គឺលោក Paul Merson បាន​រិះគន់​រដ្ឋបាល​ក្លឹប​មួយ​នេះ​ដែល​បាន​តែង​តាំង​លោក Mikel Arteta ជាអ្នកចាត់ការ​ ប៉ុន្តែ​មិន​ជ្រើស​យក​អ្នក​ចាត់ការ​ក្លឹប Sheffield United គឺ​លោក Chris Wilder។ ក្រុម​កាំភ្លើងធំ​បាន​ជួល​អ្នក​ចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​មក​ជំនួស​តួនាទី​លោក Unai Emery ដែល​ត្រូវ​បានដក​ចេញពីតួនាទី​កាលពីខែវិច្ឆិកា ឆ្នាំ​មុន បន្ទាប់ពីក្លឹប​មិន​សូវ​ទទួលបានលទ្ធផល​ល្អ។

ការ​តែង​តាំង​តួនាទី​លោក Arteta ជាអ្នកចាត់ការ​បាន​ធ្វើឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​ស្រទាប់អ្នកវិភាគ​កីឡា​ ព្រោះ​អ្នក​ចាត់ការ​ដែលមាន​វ័យ ៣៧ឆ្នាំ​រូបនេះ​មិន​មាន​បទពិសោធន៍​ដឹកនាំ​ក្លឹប​ពីមុន​មក​​នោះទេ គាត់គ្រាន់​តែធ្លាប់​មាន​តួនាទី​ជា​​ជំនួយ​ការ​របស់​លោក Guardiola នៅ​ក្លឹប Manchester City ប៉ុណ្ណោះ។

ពេល​ផ្ដល់បទ​សម្ភាសន៍​ក្នុង​កម្មវិធីទូរទស្សន៍​ដែល​មាន​ឈ្មោះថា Debate (ដែលដក​ស្រង់​ដោយ​សារព័ត៌​មាន HITC) លោក Merson ជឿ​ថា​អតីត​ក្លឹប​របស់គាត់​គួរ​តែជ្រើស​យក​លោក​ Wilder ប្រសើ​រ​ជាង។

“ខ្ញុំ​បាន​មើល​ការ​ប្រកួត​រវាង​ក្លឹប Sheffield United ជាមួយ​ Arsenal ក្នុង​ទឹកដី​ខ្លួន​ឯង​កាលពីដើម​រដូវកាល ហើយ​ខ្ញុំ​គិតថា បើបាន​គាត់ធ្វើជាអ្នកចាត់ការ​របស់ Arsenal មិនដឹងជាល្អ​យ៉ាងណាទេ”។

លោក Wilder បាន​បង្ហាញ​ឱ្យ​អ្នក​រិះគន់​លោក​ឃើញ​ថា​ ក្នុងរដូវកាល​នេះ​ គាត់​បាន​ដឹកនាំ​ក្លឹប Sheffield ឡើង​ទៅ​ឈរ​ដល់​ចំណាត់ថ្នាក់ទី៥ ក្នុងតារាង​លីគ​កំពូល​អង់គ្លេស​ ដើម្បី​ប្រជែង​យក​ Top 4 ឈាន​ទៅចូល​រួម​ប្រកួត​ឆេម​ពានស៍​លីគ​រដូវកាល​ក្រោយ៕

 

លោក Favre និយាយ​ពី​បរាជ័យ​ពេល​ប្រកួតជាមួយ​ក្លឹប Leverkusen

មតិយោបល់